loading...

ពិធីការនីស្អាតតែចរិតធូថ្លៃសម្តីឈ្លើយលោតហក់បោចសក់គ្នាដូចពួកបែកស្លុយ

សារព័ត៌មាន មានឥទ្ធិពលណាស់សំរាប់សង្គម ប្រទេសដែលខ្លាំងមានភាពរីកចំរើន ពួកគេប្រយ័ត្នណាស់ចំពោះវិស្ស័យសារព័ត៌មាននេះ ព្រោះវិស្ស័យសារព័ត៌មាន ជាវិស្ស័យមួយដែលផ្តល់នូវទិន្នន័យព័ត៌មានផ្សេងៗ​ ចាក់ចូលទៅក្នុងការគិតពិចារណា និងខួរក្បាលរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណះ គ្រប់វ័យ ហើយអ្វីដែលពួកគេប្រយ័ត្នបំផុតនោះ គឺគ្រប់ព័ត៌មានទាំងឡាយណា ដែលផ្តល់ជាទិន្នន័យព័ត៌មាន សំរាប់ក្មេងៗរឺយុវវ័យរបស់ប្រទេសគេ ព្រោះក្មេងៗរឺយុវវ័យទាំងនេះហើយ ដែលជាទំពាំងស្នងឬស្សី ជាអនាគតរបស់ប្រទេសជាតិគេនៅពេលខាងមុខនោះ ។ គ្រប់ព័ត៌មានទាំងឡាយណាដែលផ្តល់នូវការគិតអាក្រក់ ទម្លាប់អាក្រក់ ធ្វើអោយពលរដ្ឋនិងយុវជនរបស់គេក្លាយជាមនុស្សគ្មានសេចក្តីថ្លៃថ្នូរ គ្មានវិន័យ គឺក្រសួងព័ត៌មានរបស់គេបិទចោលភ្លាម មិនទុកអោយព័ត៌មានចង្រៃសង្គមបែបនេះមានវត្តមាននៅលើ វិទ្យុនិងទូរទស្សន៏របស់គេឡើយ ហើយព្រោះតែក្រសួងព័ត៌មានរបស់ប្រទេសគេខ្លាំងអញ្ជឹងហើយ ទើបគេអាចការពារយុវជនរបស់គេ ពីផលអវិជ្ជមាននៃលំហូរចូលវប្បធម៌បរទេស ដែលអាចធ្វើអោយយុវជនរបស់គេទន់ខ្សោយបាន ។ 




ចុះចំនែកប្រទេសយើង ? ជាក់ស្តែងមើលពិធីការនីនៅ TV3 ប៉ុន្មានថ្ងៃមុនចុះ ពួកនាងសមជាពិធីការនីទេ ? ក្នុងកម្មវិធីនោះយើងសង្កេតឃើញថា ស្រីៗទាំងអស់ដែលនៅក្នុងកម្មវិធីនោះដូចពួកបែកស្លុយអញ្ជឹង ស្រែកលោឡាពេញទីនោះ លោតហក់ចុះឡើង បោចសក់គ្នា និយាយពាក្យឆ្កួតៗលេងសើចដូចក្មេងបែកស្លុយ គ្មានរបៀប គ្មានសេចក្តីថ្លៃថ្នូរ គ្មានសីលធម៌ សូមសួរថាតើវាមានផលអាក្រក់ប៉ុណ្ណាទៅសំរាប់ប្រទេសជាតិយើងនោះ ? កម្មវិធីនោះផ្សាយតាមទូរទស្សន៏ តាមFacebook ដែលមានមនុស្សរាប់ម៉ឺននាក់បានមើល ជាពិសេសក្មេងៗយុវជនតែម្ដង តើវានាំជាគំរូអាក្រក់ដល់យុវជនខ្មែរយើងប៉ុណ្ណាទៅ ? ដោយសារមានពិធីការនីឆ្កួតៗអញ្ជឹងហើយ ទើបសព្វថ្ងៃនេះមានក្មេងស្រីៗជាច្រើនទៅជាឆ្កួតដូចពិធីការនីទាំងអស់នោះអញ្ជឹង ប្រែជាបែកស្លុយ គ្មានសេចក្តីថ្លៃថ្នូរ គ្មានសីលធម៌ នាំគំរូអាក្រក់ដល់សង្គមនិងក្មេងៗជំនាន់ក្រោយ ។

ក្នុងនោះមានពិធីការនីម្នាក់និយាយថា នាងធ្វើអញ្ជឹងដើម្បីល្បី ត្រង់ចំនុចនេះ kcamldp សូមអោយយោបល់ថា បើចង់ល្បីនាងឯងនិយាយព័ត៌មានស្រាតតែម្ដងទៅ វារិតតែល្បីជាងនេះទៅទៀត ហើយកាន់តែល្បីទៀតនោះ គឺនាងបានចូលដេកគុកតែម្ដង កុំអោយនៅក្រៅគុកនាំចង្រៃដល់សង្គមជាតិ ។ សូមក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងព័ត៌មាន ជួយដោះស្រាយ និងចាត់វិធានការលើប៉ុស្តិដែលប្រព្រិត្តិទង្វើរនាំគំរូអាក្រក់បែបនេះ  ដើម្បីកុំអោយថ្ងៃក្រោយមានពិធីការនីណាម្នាក់ ហ៊ានឆ្កួតបែកស្លុយតាមទូរទស្សន៏បែបនេះទៀត ។ ដើម្បីដឹងព័ត៌មានលំអិត អាចចូលមើលរូបភាព និងវីដេអូក្នុងវេបសាយ ៖
វីដេអូសម្លេង

Previous
Next Post »
loading...