មិនទាន់មានដើមទ្រូងស្រួលបួលផងរៀបការហើយតើអាយុប៉ុន្មាន?អត់រៀនទេ?

ប្រទេសជាតិនីមួយៗដែលរីកចំរើនខ្លាំងក្លា គេប្រយ័ត្នណាស់ចំពោះក្មេងៗជាអនាគតរបស់ប្រទេសជាតិគេ ព្រោះថាក្មេងៗទាំងអស់នេះហើយដែលជាអ្នកកំណត់ជោគវាសនាប្រទេសរបស់ពួកគេនៅថ្ងៃអនាគត ។ ពាក្យថាប្រយ័ត្ននេះមានន័យថា ប្រទេសរីកចំរើនទាំងនោះ មើលថែរក្សា ការពារ ទំនុកបំរុង ផ្ដល់អោយនៅបរិយាកាសលូតលាស់ចំនេះដឹង ផ្តល់អោយនៅឳកាសទទួលចំនេះដឹងស្មើរៗគ្នា ការពារក្មេងៗកុំអោយទទួលឥទ្ធិពលអាក្រក់ពីសង្គម..................។ល។ និយាយជារួម​ គឺប្រទេសរីកចំរើនទាំងអស់ក្នុងលោក គេប្រឹងប្រែងការពារនិងជួយក្មេងៗដែលជាទំពាំងស្នងឬស្សីរបស់ពួកគេណាស់ អញ្ជឹងហើយទើបប្រទេសធំៗទាំងនោះបង្កើតច្បាប់ដូចជា ៖
បើម្តាយឳពុកប្រើអំពើរហិង្សាលើកូនត្រូវជាប់គុក បើម្តាយឳពុកមិនបញ្ជូលកូនទៅរៀនត្រូវជាប់គុក បើម្តាយឳពុកអោយកូនរៀបការក្មេងក្រោមអាយុដែលរដ្ឋកំណត់ត្រូវជាប់គុក បើម្តាយឳពុកធ្វើបាបរឺធ្វើទារុណកម្មផ្លូវចិត្តលើកូនត្រូវជាប់គុក............ល.........នៅមានច្បាប់ការពារក្មេងៗច្រើនទៀតដែលយើងរៀបរាប់មិនអស់ ហើយដែលគេបង្កើតមកដើម្បីការពារក្មេងៗជំនាន់ក្រោយរបស់គេអោយមានសុខភាពល្អ ទាំងផ្លូវកាយ និងផ្លូវចិត្ត ហើយជាពិសេសនោះ គឺរដ្ឋរបស់ពួកគេផ្តោតសំខាន់លើការអប់រំ គឺដាច់ខាត់ក្មេងៗជំនាន់ក្រោយរបស់ពួកគេត្រូវបានចូលសាលារៀន ត្រូវតែរៀនចប់យ៉ាងហោចណាស់ក៏ថ្នាក់វិទ្យាល័យដែរ ទើបគេចាត់ទុកមនុស្សនោះ ថាជាមនុស្សពេញលក្ខណះ អាចមានមូលដ្ឋានក្នុងការពិចារណារឿងហេតុផលបាន  ហើយដែលវាសំខាន់ណាស់សំរាប់អោយពួកគេរស់នៅ និងជួយសង្គមជាតិរបស់គេអោយរីកចំរើននៅពេលអនាគត ។

ចុះចំនែកខ្មែរយើងវិញ អ្វីជាការជួយនិងជំរុញរបស់រដ្ឋាភិបាល ក្នុងការផ្តលនូវបរិយាកាសលូតលាស់ល្អសំរាប់ក្មេងជំនាន់ក្រោយរបស់យើង ? សព្វថ្ងៃមានក្មេងៗច្រើនណាស់នៃប្រទេសយើងដែលរៀនមិនចប់ថ្នាក់ទី១២ ជាពិសេសក្មេងស្រីៗតែម្ដង រៀនសូត្របានតិច ព្រោះរងសំពាធគ្រួសារដោយអោយពួកនាង ចូលធ្វើការងារោងចក្រ រៀបការ.....ល............។ ដោយសារតែគ្មានចំនេះដឹងនេះហើយ ទើបខ្មែររាប់លាននាក់ត្រូវបង្ខំចិត្តចេញពីប្រទេសកំណើតទៅ ធ្វើការងារកញ្ជះគេនៅ ថៃ ម៉ាឡេស៊ី កូរ៉េជាដើម ដែលធ្វើអោយតាមភូមិ តាមស្រុក ស្ងាត់មនុស្ស បាត់អស់ក្មេងៗពេញកម្លាំង មានតែចាស់ៗនៅចាំផ្ទះប៉ុណ្ណោះ នេះជាស្ថានភាពពិតរបស់ប្រទេសកម្ពុជាយើងសព្វថ្ងៃ ។ ចុះបើប្រទេសយើងកំពុងតែស្ថិតក្នុងស្ថានភាពបែបនេះ តើអនាគតរបស់ប្រទេសយើងនិងទៅជាយ៉ាងណា ? បងប្អូនស្វែងយល់និងគិតពិចារណាខ្លួនឯងចុះ ៖
Previous
Next Post »