ស្រីយួនអាកប្ដីបារាំងនិងកូនដើម្បីជាតិឈ្នះអាណានិគមខ្មែរអាដៃព្រោះស្នេហា

ហូជីម៉ិញ ត្រូវបានពិភពលោកទទួលស្គាល់ថា ជាវីរះបុរសជាតិវៀតណាម គាត់ជាមេដឹកនាំដែលមនុស្សក្នុងលោកកោតសរសើរ ជាពិសេសជនជាតិវៀតណាមតែម្ដង ចំពោះការលះបង់ការដឹកនាំកសាងប្រទេសនិងគំនិតទស្សនះវិស័យដឹកនាំជាតិរបស់គាត់អោយដល់គោលដៅ គឺវៀតណាមមានឯករាជ្យនិងមានភាពរីកចំរើនដូចសព្វថ្ងៃ គាត់គឺជាអ្នកនាំវៀតណាមអោយមានឯករាជ្យពីបារាំង ជាអ្នកបង្រួបបង្រួមវៀតណាមខាងជើងនិងវៀតណាមខាងត្បូង ជាអ្នកធ្វើអោយអាមេរិចចាញ់សង្គ្រាមនៅវៀតណាមហើយដក់ទ័ពចេញពីវៀតណាមទាំងអាម៉ាស់ ។ គំនិតនយោបាយ ទស្សនះវិស័យកសាងប្រទេសជាតិ ក៏ដូចជាគំនិតទស្សនះផ្សេងៗរបស់គាត់ ត្រូវបានពិភពលោកសិក្សាស្រាវជ្រាវ ហើយយកមកកត់ត្រាសរសេរជាសៀវភៅ ដើម្បីអោយមនុស្សជំនាន់ក្រោយស្គាល់មេដឹកនាំខ្លាំងមួយនេះនៃពិភពលោក ។


នៅក្នុងសៀវភៅមួយដែលដក់ស្រង់សម្តីរបស់ ហូជីម៉ិញ បានសរសេរសម្តីរបស់ ហូជីម៉ិញថា ៖​ ស្ត្រីជនជាតិវៀតណាមរបស់យើង ជាស្ត្រីដែលខ្លាំងជាងគេ គ្រប់កិច្ចការងារដើម្បីជួយប្រទេសទាំងអស់មិនអាចខ្វះស្ត្រីវៀតណាមយើងបានឡើយ ហើយបើគ្មានស្ត្រីវៀតណាមរបស់យើងទេ យើងក៏មិនអាចឈ្នះគ្រប់សមរភូមិបានដែរ ។ ស្ត្រីវៀតណាមចាស់ៗរបស់យើង ពួកគាត់អាចធ្វើជាគិញ(អ្នកសើបការណ៏)ដល់មានប្រសិទ្ធភាព ព្រោះខ្មាំងមិនចាប់អារម្មណ៏ពួកគាត់ដែលជាមនុស្សចាស់ឡើយ មិនតែប៉ុណ្ណោះស្ត្រីដែលជាប្រពន្ធជាម្តាយរបស់ទ័ពប្រយុទ្ធយើង ពួកនាងបានបំពេញតួនាទីនៅផ្ទះបានយ៉ាងល្អ ដោយមិនធ្វើអោយពួកយើងដែលជាទ័ពប្រយុទ្ធនៅសមរភូមិខ្វាយខ្វល់អ្វីឡើយ ពួកនាងជាអ្នកមើលថែកូនៗដែលជាក្មេងជំនាន់ក្រោយរបស់យើង ពួកនាងជាអ្នកផលិតស្បៀងទ័ពរបស់យើង(ធ្វើស្រែចំការ)មិនអោយខ្វះឡើយ ពួកនាងជាទ័ពផលិតស្បៀងរបស់យើងទោះជាគ្មានពួកប្ដីៗនៅក្បែរនាង ក៏នាងអាចបំពេញការងារនេះយ៉ាងល្អប្រសើរបំផុត ទ័ពនៅសមរភូមិទាំងអស់របស់ពួកយើង បើគ្មានស្រីវៀតណាមយើងនៅសមរភូមិក្រោយធ្វើការងារមិនឈប់ទេ នោះច្បាស់ណាស់យើងនិងចាញ់សង្គ្រាមហើយវៀតណាមនិងរលាយមិនខាន ។ 


មិនតែប៉ុណ្ណោះ តាមរយះឯកសារខ្លះបញ្ជាក់ថា កាលជំនាន់អាណានិគមនិយមបារាំង នៅពេលដែលជនជាតិវៀតណាមងើបឡើងប្រយុទ្ធប្រឆាំងដើម្បីឯករាជ្យភាពពីបារាំង ស្រ្តីវៀតណាមស្អាតៗបានទៅតោងធ្វើជាប្រពន្ធរបស់ពួកមន្ត្រីបារាំងធំៗនៅវៀតណាម ដោយរស់នៅជាមួយគ្នាយូរឆ្នាំរហូតដល់មានទាំងកូនទៀតផង ដែលតាមពិតពួកនាងគឺជាគិញសង្ងាត់របស់ពួកវៀតណាមទាមទារឯករាជ្យប៉ុណ្ណោះ រហូតដល់ពេលពួកវៀតណាមទាមទារឯករាជ្យទាំងនោះមានកម្លាំងគ្រប់គ្រាន់ដើម្បីប្រយុទ្ធប្រឆាំងនិងបារាំងហើយ ពួកនាងៗដែលជាគិញសង្ងាត់ទាំងនោះហ៊ានទាំងអាកសម្លាប់ប្ដីនិងកូនដែលជាមន្ត្រីធំៗរបស់បារាំងដើម្បីបង្ករចលាចល នាំផលចំនេញដល់ចលនាប្រឆាំងបារាំងនៅក្នុងប្រទេសទៀតផង ។




តាមរយះឯកសារដែលយើងរៀបរាប់ខាងលើ អាចអោយយើងដឹងថា ស្រ្តីវៀតណាមខ្លាំងៗនិងហ៊ានលះបង់ដើម្បីជាតិរបស់ពួកគេណាស់ រួមទាំងជីវិតរបស់ពួកគេទៀតផង ដើម្បីអោយជាតិរបស់គេបានរស់ ចុះចំនែកស្ត្រីខ្មែរយើងវិញ ? ស្ត្រីខ្មែរយើងសម័យឥលូវមិនស្មើរនិងរោមជើងស្ត្រីយួនសម័យមុនដែលលះបង់គ្រប់បែបយ៉ាងដើម្បីជាតិផង អញ្ជឹងកុំថាឡើយឈ្លោះគ្នាជាមួយវៀតណាម ទោះជាធ្វើសង្គ្រាមជាមួយវៀតណាមតើអ្នកគិតថាឥលូវនេះខ្មែរមានកម្លាំងអាចឈ្នះវៀតណាម ? ទាំងដែលចរិតស្រីៗនិងពលរដ្ឋប្រទេសយើងកំពុងតែទន់ខ្សោយអញ្ជឹង ? តើចរិតគិតតែពីបញ្ចេញគល់ដោះ ស្លៀកខោអាវកប់ក្រលៀន លេបថ្នាំលោតទឹកអាដៃសម្លាប់ខ្លួនព្រោះស្នេហាបែបនេះ ? ចង់ទៅប្រយុទ្ធឈ្នះស្រីយួន ?

ចូលមើលព័ត៌មានលំអិតទាំងស្រុងនិងរូបភាពផ្សេងៗក្នុងវេបសាយ ៖





វីដេអូសម្លេងទាក់ទង


Previous
Next Post »