ដីមានប្លង់រឹងត្រឹមត្រូវស្របច្បាប់ទំហំជិត៣ហិចតានៅខេត្តមណ្ឌលគីរី
ដែលម្ចាស់កម្មសិទ្ធិស្របច្បាប់មានឯកសារប្លង់រឹងត្រឹមត្រូវ គឺលោក ខឹម វាសនា
នោះ ត្រូវបានគេប្រើប្រាស់ឈ្មោះត្រកូល ហ៊ុន គឺលោក
ឧកញ៉ា ហ៊ុន តូ ដែលជាក្មួយប្រុសបង្កើតរបស់សម្តេច ហ៊ុន សែន និងអំណាចតុលាការខេត្តមណ្ឌលគីរី
ដើម្បីប្លន់យក ។ គួរបញ្ជាក់ផងដែរថា ដោយសារដីនោះកំពុងចំកន្លែងត្រូវប៉ាន់ ហើយឡើងថ្លៃកប់ដល់ជិត១លានដុល្លា
ទើបមនុស្សខិលខូចមានអំណាចមានខ្សែល្ហរចង់ធ្វើស៊ី ហ៊ានប្រើអំណាចរបស់ខ្លួនបំពានច្បាប់
ចង់ប្លន់យកដីស្របច្បាប់ប្លង់រឹងរបស់គេទាំងកណ្ដាលថ្ងៃព្រោះអាងអំណាចរបស់ខ្លួន
គ្មានខ្លាចច្បាប់រឺខ្វល់សោះថា ដីនោះមានម្ចាស់កម្មសិទ្ធិមានប្លង់រឹងឯកសារស្របច្បាប់ត្រឹមត្រូវឡើយ
។ ពេលនេះគេបានប្រើប្រាស់ឈ្មោះ ឧកញ៉ា ហ៊ុន តូ ដើម្បីកាងយកដីនោះ ហើយបញ្ជាអោយតុលាការខេត្តមណ្ឌលគីរីចេញលិខិតផ្ទេរសិទ្ធិគ្រប់គ្រងនិងប្រើប្រាស់ដីនោះទៅអោយឈ្មោះលោក
ឧកញ៉ា ហ៊ុន តូ ដោយគ្មានការផ្តល់ដំណឹង រឺដឹងលឺសោះពីលោក ខឹម វាសនា ដែលជាម្ចាស់ដីផ្ទាល់នោះទេ
គឺចេញសាលដីការប្លន់យកដីស្របច្បាប់របស់គេស្រស់ៗទាំងកណ្ដាលថ្ងៃចែស សាហាវជាងពួកចោរប្លន់ទៀតដែលចោរប្លន់ហ៊ានប្លន់តែពេលយប់ប៉ុណ្ណោះ
។ យើងមិនទាន់ដឹងច្បាស់នោះទេ ថាតើរឿងនេះពិតជាមានលោក ឧកញ៉ា ហ៊ុន តូ ក្មួយប្រុសបង្កើតរបស់សម្តេចហ៊ុនសែននៅពីក្រោយមែន
រឺក៏គេគ្រាន់តែប្រើប្រាស់ឈ្មោះ លោក ឧកញ៉ា ហ៊ុន តូ ដើម្បីគំរាមប្លន់យកដីប្លង់រឹងស្របច្បាប់នោះ
សំរាប់ផ្ទាល់ខ្លួនគេនោះទេ ។
ការរៀបរាប់ខ្លះៗពីដំណើរដើមទងនៃបញ្ហាដី៣ហិចតានៅមណ្ឌលគីរីនោះ
៖
កាលពីឆ្នាំ២០០៨
លោក ខឹម វាសនា ចង់លក់ដីនៅមណ្ឌលគីរីចំនួន៣ហិចតានោះ ដោយលក់ក្នុងតម្លៃ១៥ម៉ឺនដុល្លា
ហើយក៏រៀបចំលក់ដីនោះទៅអោយអតីតប្រពន្ធលោក ខាន់ សាវឿន ដោយពេលនោះនាងបានចុះកិច្ចសន្យាលើលិខិតផ្ទេរសិទ្ធិដោយផ្ដល់ប្រាក់កក់មុនចំនួន៣ម៉ឺនដុល្លាសិន
ហើយសន្យាថានឹងយក១២ម៉ឺនដុល្លាទៀតមកបង្គ្រប់ចំនួន១៥ម៉ឺនដុល្លា ដើម្បីអោយលោក ខឹម
វាសនា កាត់ឈ្មោះផ្ទេរសិទ្ធិពេញលេញអោយ ដោយមិនអោយលើសរយះពេល២ខែឡើយ ។
ក្រោយមកដល់ពេលកំណត់តាមកិច្ចសន្យាក្នុងលិខិតផ្ទេរសិទ្ធិនោះ ប៉ុន្តែនាងនៅតែមិនអាចរកលុយមកបង្គ្រប់ចំនួន១៥ម៉ឺននោះទៀត
ទើបលោក ខឹម វាសនា សម្រេចចិត្តហៅនាងមក អោយធ្វើកិច្ចសន្យាលុបកិច្ចសន្យាផ្ទេរសិទ្ធិនោះចោលដោយអោយលុយកក់ទៅនាង៣ម៉ឺដុល្លានោះវិញ
ព្រោះនាងមិនអាចបំពេញតាមកិច្ចសន្យាផ្ទេរសិទ្ធិនោះបានទេ បន្ទាប់ពីនាងផ្តិតមេដៃលើកិច្ចសន្យាបញ្ចប់កិច្ចសន្យាផ្ទេរសិទ្ធិ
រួចយកលុយកក់៣ម៉ឺនដុល្លានោះវិញហើយ នាងបែរជាងាកមកប្ដឹងលោក ខឹម វាសនា ថារំលោភកិច្ចសន្យា
ហើយស្នាមមេដៃនោះជាស្នាមមេដៃក្លែងក្លាយមិនមែនជាស្នាមមេដៃរបស់នាងទៅវិញ ។ ក្តីក្តាំងរវាងនាងនិងលោក
ខឹម វាសនា ចំពោះរឿងក្តីក្លែងកិច្ចសន្យានេះ បានអូសបន្លាយតាំងពីឆ្នាំ២០០៨ រហូតមកដល់ឆ្នាំ
២០១៥ ខែ មេសា ទើបតុលាការសម្រេចចេញសាលក្រមអោយលោក ខឹម វាសនា ឈ្នះ ។
អ្វីដែលគួរអោយអស់សំណើចបំផុតនោះ
គឺទោះជាសាលដីការសម្រេចអោយចាប់នាងនោះដាក់គុករយះពេល៣ឆ្នាំកន្លះ
ចំពោះរឿងក្លែងកិច្ចសន្យាលើជនជាតិចិនម្នាក់យ៉ាងណាក៏ដោយ(ករណីផ្សេងទៀត)(27.11.2009) នាងនៅតែអាចរស់នៅក្រៅឃុំដដែល គឺមានតែឈ្មោះនៅក្នុងគុកប៉ុណ្ណោះ ចំនែកមនុស្សវិញរស់នៅក្រៅឃុំយ៉ាងមានសេរីភាព
នេះហើយច្បាប់ស្រុកខ្មែរតុលាការស្រុកខ្មែរ អោយតែមានលុយមានអំណាចចង់ប្រព្រឹត្តិទង្វើរអាក្រក់យ៉ាងណាក៏មិនខ្លាចច្បាប់ដែរ
។ ហើយរឿងដែលសែនមហាហួសចិត្តបំផុតនោះគឺ មិនត្រឹមតែនាងមិនជាប់គុកទេ នៅហ៊ានដាក់ពាក្យប្ដឹងទារយកដីនោះពីលោក
ខឹម វាសនា ទៀត តើលើលោកនេះមានទេ មនុស្សមានឈ្មោះកំពុងតែជាប់គុកសោះអាចដាក់ពាក្យប្ដឹងមនុស្សនៅក្រៅគុកនោះ
? លើលោកនេះគ្មានទេ គឺមានតែនៅកម្ពុជាប៉ុណ្ណោះ ។
នាងប្តឹងដោយទាមទារយកដីនោះ
ហើយផ្ទេរសិទ្ធិដីនោះទៅអោយលោក ឧកញ៉ា ហ៊ុន តូ ជាម្ចាស់កម្មសិទ្ធិវិញ យើងមិនដឹងច្បាស់ថាលោក
ឧកញ៉ា ហ៊ុន តូ ពិតជានៅពីក្រោយខ្នងរឿងនេះរឺយ៉ាងណានោះទេ ហើយរឿងនេះបានអូសបន្លាយបន្តទៀតរហូតមកដល់ឆ្នាំ
២០១៦ ខែ កុម្ភះ គឺតុលាការបានចេញ សាលដីការក្សារការពារដីនោះមិនអោយលក់ដូរ
ហើយបើកសិទ្ធិអោយលោក ឧកញ៉ា ហ៊ុន តូ មានសិទ្ធិប្រើប្រាស់និងចាត់ចែងដីនោះទៅវិញ
ចុះម្ចាស់ដីគឺលោក ខឹម វាសនា ដែលមានប្លឹងរឹងត្រឹមត្រូវមានឯកសារផ្លូវច្បាប់គ្រប់គ្រាន់ដើម្បីកាន់កាប់ដីនោះគិតម៉េចវិញ
?? តើអ្វីជាច្បាប់ពិតប្រាកដទៅ ?? រឺមួយតុលាការអាងតែមានអំណាចរឹបអូសទ្រព្យសម្បត្តិគេតាមចិត្តដូចរបបកុម្មុយនីសអញ្ជឹងរឺ
? ពេលនេះ លោក ខឹម វាសនា ដែលជាម្ចាស់ដីកំពុងតែប្រឹងប្ដឹងផ្ដល់យកដីរបស់ខ្លួនមកវិញអោយអស់ពីសមត្ថភាព
ព្រោះវាអយុត្តិធម៌ខ្លាំងណាស់សំរាប់លោក គឺមកប្លន់យកដីប្លង់រឹងរបស់គាត់ស្រស់ៗតែម្ដង
ហើយរឿងអយុត្តិធម៌ដែលកើតឡើងដោយសារអ្នកមានអំណាចធ្វើបាបនេះ វាកើតឡើងពេញផ្ទៃប្រទេសទាំងអស់
ហើយភាគច្រើនអ្នកមានអំណាចទាំងនោះគឺប្រើប្រាស់តុលាការដែលជាមធ្យោបាយស្របច្បាប់របស់ពួកគេតែម្ដង
ក្នុងការប្លន់រឹបអូសយកដីពលរដ្ឋទន់ខ្សោយ ទោះជាពលរដ្ឋមានប្លង់រឹងមានឯកសារស្របច្បាប់គ្រប់គ្រាន់យ៉ាងណា
ក៏ពួកគេនៅតែអាចរឹបអូសយកបានដែរ ហើយភាគច្រើនម្ចាស់ដីពិតប្រាកដដែលគ្មានកំហុសល្អត្រឹមត្រូវ
ច្រើនតែជាប់គុកវេទនាទាំងអយុត្តិធម៌បំផុត អញ្ជឹងហើយទើបគេនិយាយថា
នៅស្រុកខ្មែរមនុស្សល្អត្រឹមត្រូវជាប់គុកជាង៨០ភាគរយ ចំនែកពួកអាខូចនៅក្រៅគុកទាំងអស់
។ ដើម្បីដឹងលំអិតជាងនេះទៅទៀតចំពោះបញ្ហានេះអាចចូលមើលឯកសារផ្លូវច្បាប់ផ្សេងៗរបស់លោក
ខឹម វាសនា និងភស្តុតាងរួមទាំងស្ដាប់វីដេអូសម្លេងដែលបកស្រាយលំអិតចំពោះរឿងនេះក្នុងវេបសាយ
៖
ឯកសារស្របច្បាប់ពាក់ព័ន្ធផ្សេងៗ
ឧបសម្ព័ន្ធទី១ ៖ ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្តុ
ឧបសម្ព័ន្ធទី២ ៖ កិច្ចសន្យាទិញលក់
ឧបសម្ព័ន្ធទី៣ ៖ កិច្ចសន្យាបញ្ចប់កិច្ចសន្យាទិញលក់
ឧបសម្ព័ន្ធទី៤ ៖ ពាក្យបណ្ដឹងរបស់នាង កុល សុខុម
ឧបសម្ព័ន្ធទី៥ ៖ ដីកាដំណោះស្រាយអោយលោក ខឹម វាសនា ឈ្នះក្តី ឆ្នាំ២០១៥ ខែមេសា
ឧបសម្ព័ន្ធទី៦ ៖ លិខិតជូនដំណឹងបិទការសើបសួរដោយអោយលោក ខឹម វាសនា ឈ្នះក្តី ឆ្នាំ២០១៥
ឧបសម្ព័ន្ធទី៧ ៖ លិខិតដែលនាង កុល សុខុម ប្រគល់សិទ្ធិដីនោះទៅអោយ ឧកញ៉ា ហ៊ុន តូ
ឧបសម្ព័ន្ធទី៨ ៖ លិខិតអនុញ្ញាតអោយឧកញ៉ា ហ៊ុន តូ បោះបង្គោលលើដីលោក ខឹម វាសនា
ឧបសម្ព័ន្ធទី៩ ៖ ដីកាសម្រេចការពារដីលោក ខឹម វាសនា ទៅអោយ ហ៊ុន តូ ដោយតុលាការមណ្ឌលគីរី
ឧបសម្ព័ន្ធទី១០ ៖ តុលាការចេញសាលក្រមអោយចាប់ កុល សុខុម ដាក់គុក៣ឆ្នាំ កាលឆ្នាំ២០០៩ ខែវិច្ឆិការ
ពាក្យបណ្ដឹងរបស់លោក ខឹម វាសនា ទៅកាន់សម្តេច ហ៊ុន សែន អោយជួយដោះស្រាយបញ្ហាដីជាមួយ ឧកញ៉ា ហ៊ុន តូ ដែលជាក្មួយប្រុសបង្កើតរបស់សម្តេច
វីដេអូសម្លេងបកស្រាយបញ្ហានិងរឿងលំអិតនៃដីនូវមណ្ឌលគីរីនោះ ៖
ភាគទី១
ភាគទី២
ឧបសម្ព័ន្ធទី១ ៖ ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្តុ
ឧបសម្ព័ន្ធទី២ ៖ កិច្ចសន្យាទិញលក់
ឧបសម្ព័ន្ធទី៣ ៖ កិច្ចសន្យាបញ្ចប់កិច្ចសន្យាទិញលក់
ឧបសម្ព័ន្ធទី៤ ៖ ពាក្យបណ្ដឹងរបស់នាង កុល សុខុម
ឧបសម្ព័ន្ធទី៥ ៖ ដីកាដំណោះស្រាយអោយលោក ខឹម វាសនា ឈ្នះក្តី ឆ្នាំ២០១៥ ខែមេសា
ឧបសម្ព័ន្ធទី៧ ៖ លិខិតដែលនាង កុល សុខុម ប្រគល់សិទ្ធិដីនោះទៅអោយ ឧកញ៉ា ហ៊ុន តូ
ឧបសម្ព័ន្ធទី៨ ៖ លិខិតអនុញ្ញាតអោយឧកញ៉ា ហ៊ុន តូ បោះបង្គោលលើដីលោក ខឹម វាសនា
ឧបសម្ព័ន្ធទី៩ ៖ ដីកាសម្រេចការពារដីលោក ខឹម វាសនា ទៅអោយ ហ៊ុន តូ ដោយតុលាការមណ្ឌលគីរី
ឧបសម្ព័ន្ធទី១០ ៖ តុលាការចេញសាលក្រមអោយចាប់ កុល សុខុម ដាក់គុក៣ឆ្នាំ កាលឆ្នាំ២០០៩ ខែវិច្ឆិការ
ពាក្យបណ្ដឹងរបស់លោក ខឹម វាសនា ទៅកាន់សម្តេច ហ៊ុន សែន អោយជួយដោះស្រាយបញ្ហាដីជាមួយ ឧកញ៉ា ហ៊ុន តូ ដែលជាក្មួយប្រុសបង្កើតរបស់សម្តេច
វីដេអូសម្លេងបកស្រាយបញ្ហានិងរឿងលំអិតនៃដីនូវមណ្ឌលគីរីនោះ ៖
ភាគទី១
ភាគទី២
ព័ត៌មានដែលទាក់ទង ៖ ខឹមវាសនាទោះបាតុកម្មប៉ះជាមួយហ៊ុនតូក៏មិនព្រមឲ្យដីប្លង់រឹង៣ហិចតានោះដែរ
ConversionConversion EmoticonEmoticon