ហួសហេតុ!!វិភាគលើ៥ចំនុចនេះយើងនឹងដឹងថាប៉ូលីសពិតជាប្រើល្បិចធ្វើសន្លប់

ការសន្និដ្ឋាន ៖ បងប្អូនគួរនាំគ្មានជួយ Share ដើម្បីអោយសម្តេចបានឃើញ និងជួយដល់លោក លោក ឌិន ពុ​ទ្ធី ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ប្រចាំ​ក្រុង​ប៉ោយ​ប៉ែ​ត ព្រោះពេលនេះលោកបាន​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ហើយ​គ្រោង​នឹង​បញ្ជូន​បន្ត​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ក្រោយ​សមត្ថកិច្ច​អះអាង​ថា​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បើករថយន្ត​បុក​លោក​វរៈសេនីយ៍ទោ ឈាន ពិសិដ្ឋ នាយ​រង​ប៉ុស្តិ៍​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ។ បើបងប្អូនមិនជួយ Share ដើម្បីអោយសម្តេចជួយចាត់ការមន្ត្រីខិលខូចថ្នាក់ក្រោមអាងអំណាចប្រើល្បិចធ្វើបាប់ពលរដ្ឋទេនោះ ថ្ងៃក្រោយរឿងអាក្រក់រឺល្បិចបែបនេះអាចធ្លាក់មកលើខ្លួនបងប្អូនព្រោះតែមន្ត្រីថ្នាក់ក្រោមខិលខូចទាំងនោះមិនខាន ។ ដើម្បីដឹងចំនុចវិភាគទាំង៥ចំនុចនេះ បងប្អូនអាចចូលមើលវីដេអូនិងរូបថតរួមទាំងការវិភាគនេះក្នុងវេបសាយ ៖
ការវិភាគ៥ចំនុចដែលបង្ហាញថាប៉ូលីសប្រហែលជាប្រើល្បិចធ្វើជាសន្លប់ ៖
1/ បើតាមវីដេអូឃ្លីបដែលយើងបានមើល យើងឃើញថាឡានដូចជានៅស្ងៀមមិនមានចលនានោះទេ បើទោះជាមានចលនាក៏ក្នុងសន្ទុះមួយយឺតដែរ សួរថាបើឡានគ្រាន់តែបើកទៅមុខក្នុងសន្ទុះមួយតិចបំផុតអាចបើកប៉ះមនុស្សអោយដួលសន្លប់អញ្ជឹងទេ ? ​លោក​វរៈសេនីយ៍ទោ ឈាន ពិសិដ្ឋ នាយ​រង​ប៉ុស្តិ៍​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ជាមនុស្សប្រុសមានរាងកាយរឹងមាំ ខ្ពស់ស្រលះ​ មានសាច់ឈាមពេញស្រស់ថ្លា មិនមែនជាមនុស្សមានជំងឺធ្ងន់ធ្ងរ ជាក្មេងអាយុ១០ឆ្នាំ ជាស្ត្រីមានផ្ទៃពោះ ជាក្មេងស្រីទន់ខ្សោយ រឺជាមនុស្សចាស់អាយុច្រើនទ្រុឌទ្រោមនោះទេ អញ្ជឹងសួរថាតើមនុស្សប្រុសពេញកម្លាំងម្នាក់ត្រូវឡានបើកប៉ះបន្តិចបន្តួចដល់ថ្នាក់ដួលសន្លប់គ្មានដឹងអីអញ្ជឹងមែនទេ ? វាមិនអាចទេច្បាស់ណាស់គឺគាត់ប្រើល្បិច មនុស្សប្រុសមាឌធំខ្ពស់ប៉ុនគាត់ ទោះអោយវ៉ៃជាមួយក្មេងស្ទាវ២នាក់ក៏វ៉ៃឈ្នះដែរ កុំថាឡើយដល់ថ្នាក់ឡានប៉ះបន្តិចដួលសន្លប់នោះ វាជាក់ស្តែងណាស់ជាល្បិច ។
2/ បើមើលតាមវីដេអូឃ្លីប លោក​វរៈសេនីយ៍ទោ ឈាន ពិសិដ្ឋ គាត់ដួលផ្តេកនៅមួយកន្លែងដោយគ្មានខ្ទាតទៅណានោះទេ ហើយទីកន្លែងដែលគាត់ដេកដួល គឺនៅគម្លាតប្រហែលកន្លះម៉ែត្រពីរថយន្ត សួរថាបើរថយន្តបើកយឺតស្ទើរតែមើលមិនដឹងថាទៅមុខផង ហើយគាត់ដួលនៅមួយកន្លែងដោយគ្មានខ្ទាតទៅណាគម្លាតកន្លះម៉ែត្រពីរថយន្តទៀត អាចទេដែលថារថយន្តបុកគាត់ដល់ថ្នាក់សន្លប់នោះ ? វាមិនអាចនោះទេដែលថារថយន្តបុកដល់ថ្នាក់សន្លប់ដួលនៅមួយកន្លែងហើយមានគម្លាតកន្លះម៉ែត្រពីរថយន្តអញ្ជឹងនោះ លើលោកមិនដែលមានរឿងអញ្ជឹងកើតឡើងទេ មានតែស្រុករំដួលនេះឯង ។
3/ បើមើលតាមរូបថតនិងវីដេអូឃ្លីប គឺគាត់ដួលមានរបៀបណាស់ គឺដួលនៅមួយកន្លែងដោយគ្មានខ្ទាតទៅណា ហើយដេកដួលទទឹងមុខរថយន្តតែម្ដង សួរថាតើអាចទេដែលមនុស្សម្នាក់ឡានប៉ះរហូតដល់ថ្នាក់សន្លប់ អាចដួលដោយមានរបៀបរាបរយ ហើយដួលទទឹងមុខរថយន្តនោះ ? វាមិនអាចទេ មនុស្សដែលឡានប៉ះដល់ថ្នាក់សន្លប់ពិតជាខ្ទាតឆ្ងាយពីរថយន្ត រឺខ្ទាតផ្ងារទៅក្រោយមិនខាន មិនមែនមកដេកដួលទទឹងមុខរថយន្តអញ្ជឹងនោះទេ មិនតែប៉ុណ្ណោះដួលនៅមួយកន្លែងគ្មានខ្ទាតដាច់ខោរអាវអីបន្តិចសោះ គឺមានន័យថារថយន្តមិនទាំងបានប៉ះគាត់រឺក៏ប៉ះគាត់តិចណាស់ ចុះបើប៉ះតិចអញ្ជឹងមនុស្សប្រុសខ្ពស់មាឌធំដូចគាត់អាចសន្លប់អញ្ជឹងទេ ? ចម្លើយគឺគាត់ប្រើល្បិចតែម្ដង ។
4/ បើមើលតាមរូបថតនិងវីដេអូឃ្លីប ពេលគាត់ដួលដេកគឺកាន់អាយកូមនិងសោរយ៉ាងជាប់ វាមិនដែលមនុស្សសន្លប់បាត់បង់ស្មារតីណាអាចមានស្មារតីរឺកម្លាំងកាន់ជាប់យ៉ាងនេះទេ មានតែមនុស្សមានស្មារតីប៉ុណ្ណោះទើបអាចធ្វើបាន មានន័យថាគាត់មិនបានសន្លប់នៅពេលនោះទេ វិធីបោកធ្វើសន្លប់នេះមានតែមនុស្សមិនធ្លាប់សន្លប់ទើបជឿ បើមនុស្សធ្លាប់ខ្យល់គរសន្លប់រឺសន្លប់គ្រាន់តែឃើញគេដឹងថាបោកប្រាស់តែម្ដង ។
5/ បើតាមវីដេអូឃ្លីបនិងរូបថត យើងឃើញថាពេលនោះមានមនុស្សច្រើនណាស់ដែលនៅចោមរោមមើល ហើយមានទាំងប៉ូលីស ទាំងនគរបាលគ្នាលោក​វរៈសេនីយ៍ទោ ឈាន ពិសិដ្ឋផង ក៏កំពុងមានវត្តមាននៅទីនោះដែរ អញ្ជឹងបងប្អូនសាកគិតមើល វាមិនដែលមនុស្សម្នាក់ត្រូវរថយន្តប៉ះដល់ថ្នាក់សន្លប់ ហើយមនុស្សជាច្រើននៅក្បែរនោះ រួមទាំងប៉ូលីសគ្នាលោក ឈាន ពិសិដ្ឋនោះផង មិនចូលទៅជួយលើក ជួយសង្គ្រោះ រឺជួយស្រែកឆោឡោ​ រឺប្រញាប់ហៅឡានពេទ្យ ដោយម្នាក់ៗគិតតែពីឈរមើលនិងថតរូបទុកអោយលោក ឈាន ពិសិដ្ឋនៅដេកសន្លប់មុខរថយន្តអញ្ជឹងនោះទេ បើថាពលរដ្ឋមិនជួយ ក៏គួរតែមានគ្នាគាត់ជួយដែរ ព្រោះនគរបាល និងប៉ូលីសគ្នាគាត់មានច្រើនណាស់នៅពេលនោះ ហេតុអ្វីពេលលោក ឈាន ពិសិដ្ឋ ដួលដេកសន្លប់នៅលើដីហើយម្នាក់ៗដែលនៅក្បែរនោះបែរជាមានអារម្មណ៏ធម្មតាមិនប្រត្តិកម្មអ្វីសោះ ? ទាំងយើងទាំងគេ ពេលដែលមានរឿងគ្រោះថ្នាក់ឡានប៉ះដល់ថ្នាក់សន្លប់លើអ្នកណាម្នាក់ ទោះចង់រឺមិនចង់ក៏សតិអារម្មណ៏របស់យើងកើតឡើងដោយស្វ័យប្រវត្តិដែរ គឺពិតជាជួយសង្គ្រោះ រឺស្រែកឆោឡោជួយសង្គ្រោះមិនខាន ចុះហេតុអ្វីករណីលោក ឈាន ពិសិដ្ឋ នេះម្នាក់ដូចជាភាំងអារម្មណ៏គ្មានប្រត្តិកម្មអ្វីសោះ ?​ ចម្លើយ ៖ គឺមកពីពលរដ្ឋដែលនៅចោមរោមមើល រួមទាំងប៉ូលីសគ្នាលោក ឈាន ពិសិដ្ឋនោះផង ស្រឡាំងកាំងមិនដឹងថាមានរឿងអ្វីផង ហេតុអ្វីក៏លោក ឈាន ពិសិដ្ឋ បែរជាមកផ្តេកខ្លួនដេកនៅមុខរថយន្តអញ្ជឹងនោះ បើករណីនេះជាករណីបុករហូតដល់ថ្នាក់សន្លប់មែន ពលរដ្ឋ និងប៉ូលីសគ្នាលោក ឈាន ពិសិដ្ឋ ពិតជាឆោឡោប្រញាប់លើកគាត់ឡើងនិងបញ្ជូនទៅមន្ទីពេទ្យមិនខាន់ តែនេះមកពីម្នាក់ៗរួមទាំងប៉ូលីសគ្នាលោក ឈាន ពិសិដ្ឋ មើលឃើញថាមិនអីទេ រឺគ្រាន់តែជាល្បិចធ្វើដួលទើបម្នាក់ៗធ្វើដូចធម្មតាទុកលោក ឈាន ពិសិដ្ឋ

 លើដីចោល គ្មានអ្នកណាអើពើជួយពិនិត្យមើលរឺលើកឈាន ពិសិដ្ឋ ដោយនាំគ្នាគិតតែថតរូបលោកធ្វើភស្តុតាងអញ្ជឹងនោះ ។ អញ្ជឹងជារួមមានន័យថា គាត់ប្រើល្បិចតែម្ដង ។   
វីដេអូដែលទាក់ទង










រូបភាពដែលទាក់ទង

















Previous
Next Post »