loading...

យើងមិនអាចស៊ូទ្រាំនឹងភាពគឃ្លើនរបស់គេឡើយទោះត្រូវគ្រោះថ្នាក់រឺស្លាប់ក៏ដោយ

វាពិតជាស្មុគ​ស្មាញមែន​ហើយ​ វាពិតជា​លំបាកមែន​ហើយ​ វាពិតជា​គ្រោះថ្នាក់​មែនហើយ​ !! ​ដែលយើង​តស៊ូគោះរំលើង​រចនាសម្ព័ន្ធ​នៃអំណាច​ប្រមូលផ្តុំ ​ប៉ុន្តែវា​គឺជាកាតព្វកិច្ច​ ដែលយើង​ត្រូវតែធ្វើដោយ​ខានមិនបាន ​បើទោះបី​ជាយើងត្រូវ​ចំណាយជីវិត​ក៏ដោយ​ ពីព្រោះក្នុង​ភាពជាជន​ថ្លៃថ្នូរ​ ជាពូជសាសន៏​ដែលថ្លៃថ្នូរ ​យើងមិនអាច​អត់ទ្រាំបានទេ​ ចំពោះភាព​គឃ្លើន​ ភាពកោងកាច​ ភាពអំនួត ​ភាពព្រហើន​ច្រឡោងខាង​ ដែលជាលក្ខណះ​របស់ចោរ​ព្រៃនៃបុគ្គល​រស់នៅលើ​សំណាញ់ច្បាប់​ ដែរកំពុងតែ​សំដែងសារ​ជាតិពាលរបស់​ពួកគេនៅ​ក្នុងផ្ទះ​សម្បែងរបស់​យើងឡើយ ​។ ​តើបងប្អូនស្ដាប់​ពាក្យខាងលើ​យល់និង​ទាន់ដែររឺទេ​ ? ​បងប្អូន​ !!​ គេមកចាប់​យើងចង ​គេផឹកស៊ីរបស់យើង​ គេបំផ្លាញទ្រព្យ​សម្បត្តិកាប់​ដំណាំជុំវិញ​ផ្ទះយើង​ គេរំលោភកូន​យើងនៅចំពោះ​មុខយើង​ រួចហើយគេរាំ​គេច្រៀង ​វាគឺគឃ្លើន​ខ្លាំងណាស់ ​គឃ្លើននៅក្នុង​ផ្ទះរបស់យើង ​បងប្អូនអឺយ​ទោះជាសល់​តែធ្មេញ២​ក៏លោតខាំដែរ​ យើងមិនអាច​ស៊ូទ្រាំជាមួយ​និងភាព​គឃ្លើនដែលជា​លក្ខណះចោរព្រៃ ​របស់ពួកនៅ​ក្រៅសំណាញ់​ច្បាប់ដែរគេ​បង្ហាញលក្ខណះ​ពាលរបស់គេ​ក្នុងផ្ទះសម្បែង​របស់យើងទេ ​។ ​គេរឹបអូសដី​ធ្លីផ្ទះសម្បែង​យើង ​គេចាប់យើង​ដាក់គុក​ ​គេប្លន់ដីយើង​ ​គេសម្លាប់យើង ​គេប្រើ​អំណាច​គេដើម្បីបង្ក្រាប​យើងនៅ​ពេលបាតុកម្ម ​តើបងប្អូនអាច​ស៊ូទ្រាំនិងភាព​គឃ្លើនទាំង​នេះបានទេ​ ? ​ដើម្បីស្ដាប់​ព័ត៌មានលំអិត​ អាចចូលស្ដាប់​ក្នុងវេប​សាយនេះ ​៖​

iklan banner



Previous
Next Post »
loading...