លោកគ្រូលី(Lee)និងចាកចេញព្រោះក្រុមជំរើសជាតិចរិតអាក្រក់មិនស្ដាប់កែទម្លាប់



គ្មានកីឡាករខ្លាំង​ រឺក្រុមខ្លាំងណា​មួយលើពិភពលោក​ នៅសុខៗបែជាខ្លាំង​ដោយគ្មានការហ្វិក​ហាត់ដិតដល់ ​និងគ្មានវិន័យនោះទេ​ កីឡាករខ្លាំងៗ ​ក្រុមខ្លាំងៗលើលោក​ ពួកគេសុទ្ធតែប្រឹង​ប្រែងហ្វិកហាត់​គោរពវិន័យខ្លាំង​ណាស់ទើប​ពួកគេក្លាយជាខ្លាំង​ ងាកមកក្រុមជំរើស​ជាតិកម្ពុជាយើងវិញ​ ពួកគេមានចរិត​អាក្រក់ ​មានទម្លាប់អាក្រក់ដែល​មិនព្រមកែ ​ទោះជាគ្រូបង្វិកខំណែ​នាំយ៉ាងណា​ក៏ដោយ ​ពួកគេមិនព្រមកែ​ចរិតអាក្រក់ទម្លាប់​អាក្រក់នោះទេ​ ព្រោះតែភាពគ្មាន​វិន័យនេះហើយ​ ទើបធ្វើអោយក្រុមជំរើស​ជាតិកម្ពុជាមិនអាច​ក្លាយជាក្រុមខ្លាំង​បាន ​ហើយទោះជាទៅ​អញ្ជើញគ្រូបង្វិកទេវ​តាមកបង្រៀនក៏ដោយ​ បើកីឡាករ​ម្នាក់ៗមិនភ្ញាក់ខ្លួន​ កែចរិតអាក្រក់ ​ទម្លាប់អាក្រក់ ​ភាពគ្មានវិន័យចេញទេ ​ទោះជាគ្រូបង្វិកទេវតា​ក៏ទ្រាំមិនបានរត់ចេញដែរ​ ហើយកុំសង្ឃឹមថា​វិស័យបាល់​ទាត់កម្ពុជារីកចំរើន​អោយសោះ ​បើកីឡាករម្នាក់ៗ​មិនកែអត្តចរិតនោះ​ ។ ​ខាងក្រោមនេះជា​សម្តីអស់សង្ឃឹម​របស់លោកគ្រូលី​( Lee Tae-Hoon )​ ៖​​

I may resign as Coach of Cambodian National Football Team!
Because all the players refuse to listen to what I taught them!
They do not do what I told!
They always make the same mistakes and refuse to change those mistakes!
It's not the first time , My contract with the Football Federation of Cambodia and to be completed in December , 
But if the Football Federation of Cambodia want to continue the contract with me ! Maybe I will not renew contract with the Football Federation of Cambodia again, If all of the players do not obey my teaching.
I expect that in the future all player may change their behavior and do not remain intact.
I will continue to contract with the Football Federation of Cambodia If all the players listen to my instructions, health care, energy, and commitment to good game can be successful.




iklan banner x


ខ្ញុំប្រហែលជា​បោះបង់ចោល​តំណែងជាគ្រូបង្វឹក​ក្រុមជម្រើស​ជាតិកម្ពុជាហើយ ​ពីព្រោះអ្នកលេងទាំង​អស់មិនស្តាប់នូវ​អ្វីដែលខ្ញុំបាន​បង្រៀនពួក​គេនោះទេ​។ ​ពួកគេមិនធ្វើតាម​អ្វីដែលខ្ញុំប្រាប់ទេ​។ ​ពួកគេតែងតែបង្កើត​កំហុសដដែលៗ​​ ហើយ​មិនកែប្រែកំហុស​ទាំងនោះទេ​។ ​វាមិនមែនជាលើកទីមួយទេ​ ​កិច្ចសន្យារបស់ខ្ញុំ​ជាមួយនឹងសហព័ន្ធ​បាល់ទាត់កម្ពុជា​នឹងត្រូវបានបញ្ចប់​នៅក្នុងខែធ្នូនេះ​ ប៉ុន្តែបើសិនជាសហព័ន្ធ​បាល់ទាត់កម្ពុជាចង់​បន្តកិច្ចសន្យា​ជាមួយខ្ញុំ​ ប្រហែលជាខ្ញុំនឹង​មិនចុះកិច្ចសន្យាថ្មី​នោះទេបើអ្នកលេង​ទាំងអស់មិនគោរព​តាមការបង្រៀនរបស់​ខ្ញុំ​។​ ខ្ញុំសង្ឃឹមថានៅពេល​អនាគត​ អ្នកលេងទាំងអស់​អាចនឹងផ្លាស់​ប្តូរនូវអត្តចរិត​របស់ពួកគេ​។​​ ខ្ញុំនឹងបន្តកិច្ចសន្យា​ជាមួយសហព័ន្ធ​បាល់ទាត់កម្ពុជា​បើសិនជាអ្នកលេងទាំង​អស់ស្តាប់តាមការ​បង្រៀនរបស់ខ្ញុំ​ ថែរក្សាសុខភាព ​ថាមពល​និងប្តេជ្ញាក្នុងការលេង​ដើម្បីទទួលបាន​ជោគជ័យ​។​​


ប្រភព​ ៖ https://www.facebook.com/photo.php?fbid=126694917815560&set=a.116342455517473.1073741828.100014251572677&type=3&theater
Previous
Next Post »