loading...

ហ៊ុនសែនខ្លាចchecks&balances(ប្រព័ន្ធតុល្យភាពអំណាច)បំផុតដឹងទេវាជាអ្វី ?


Checks and Balances System​ គឺជាទំរង់​ រឺប្រព័ន្ធមួយដែល​ធ្វើអោយមាន​តុល្យភាពអំណាច​រវាងគ្នានិងគ្នា ​ហើយជាទូទៅ​ប្រទេសប្រជាធិបតេយ្យ​ធំៗក្នុង​លោក ​គេតែងតែ​ប្រើប្រាស់ប្រព័ន្ធនេះ​ ដូចជា​​ ​​សហរដ្ឋអាមេរិច​ អង់គ្លេសជាដើម ​ព្រោះប្រព័ន្ធនេះវាធានា​អោយភាពស្មើរគ្នា​នៃអំណាចដឹកនាំ​រដ្ឋទាំងអស់​ ដោយមិនអោយ​អំណាចណាមួយ​ខ្លាំងតែឯងនោះទេ​ គឺអំណាចទាំងអស់​សំរាប់ដឹកនាំ​​រដ្ឋមានអំណាច​រឺឥទ្ធិពលលើគ្នា​(ត្រួតពិនិត្យគ្នា​ទៅវិញទៅមក)​ ។ ​ដូចប្រទេស​កម្ពុជាយើងអញ្ជឹង​ គឺជាប្រទេស​ប្រជាធិបតេយ្យ​ដូចគេដែរ ​ប៉ុន្តែយើងមិនបាន​បង្កើតច្បាប់តាមទំរង់​ checks&balances​​(​ប្រព័ន្ធតុល្យ​ភាពអំណាច​)​​ នោះទេ ​ដែលជាហេតុនាំ​អោយអំណាចដឹក​នាំរដ្ឋរបស់យើងមាន​កម្លាំងមិនស្មើរគ្នា ​​ហើយជាក់ស្តែង​យើងឃើញហើយថា​ អំណាចដែលខ្លាំង​ជាងគេនៅក្នុងប្រព័ន្ធ​ដឹកនាំរដ្ឋខ្មែរនៅពេលនេះ​ គឺអំណាច​នាយករដ្ឋមន្ត្រី ​ដែលមានអំណាច​ពោពាស​លើសលុបលើ​អំណាចរដ្ឋសភា​ និងអំណាច​តុលាការ ​ហើយនាយករដ្ឋមន្ត្រី​ថែម​​ទាំងយកអំណាច​រដ្ឋសភា​ និងអំណាច​តុលាការ ​ធ្វើជាឧបករណ៏​​ស្របច្បាប់​ដើម្បីបំពេញសេចក្ដីត្រូវ​​​ការរបស់​ខ្លួនទៀតផង ​គឺព្រោះតែមិនមាន​ Checks and Balances System​​(​ប្រព័ន្ធតុល្យ​ភាពអំណាច​)​​ នេះហើយ ​ទើបធ្វើអោយ​អំណាចទាំងអស់​មិនស្មើរគ្នាគ្មា​ន​​កម្លាំង​អាចត្រួតពិនិត្យ​គ្នាទៅវិញទៅមកបាន ​ហើយវាបានបង្កើត​ស្តេចក្នុងរូបភាពថ្មីឡើង​ គឺគ្រាន់តែយើង​មិនហៅអ្នកដែល​មានអំណាចនោះថា​ស្តេចប៉ុណ្ណោះ ​តែធាត់ពិតព្រោះតែ​អំណាចរបស់គេខ្លាំង​​ជាងគេ ​គឺគេមានអំណាច​ដូចស្តេចអញ្ជឹង​ គេចង់ធ្វើអ្វីក៏បានគ្មាន​អ្នកណាហ៊ាន​ធ្វើអ្វីគេនោះទេ ​។ ​ដើម្បីសិក្សាស្វែងយល់​បន្ថែមពី ​Checks and Balances System​​(​ប្រព័ន្ធតុល្យ​ភាពអំណាច​) ​អាចចូលស្ដាប់ការបក​ស្រាយពន្យល់ក្នុង​វេបសាយ​ ៖​

iklan banner x


Previous
Next Post »
loading...