ពលរដ្ឋខ្មែរយល់ឃើញថា យួនជាប្រទេសអន់ខ្សោយ ជាប្រទេសក្រីក្រ មិនស្មើរកម្ពុជាទេ
ហើយរាល់ផលិតផលប្រើប្រាស់អោយតែរបស់ប្រទេសវៀតណាមផលិត ពលរដ្ឋខ្មែរមានទំនោរអារម្មណ៏ថាអន់
ជាផលិតផលអន់មិនល្អ ហើយអោយតែនណារម្នាក់ឈឺក្រពះ រឺកើតជំងឺរាករួស ជំងឺពោះវៀន
ជំងឺសួត គឺពលរដ្ឋខ្មែរតែងតែបង្អាប់គ្នាថា មកពីអ្នកឯងដាក់ពោះវៀនយួន ក្រពះយួន សួតយួនជាដើម
។ ការរៀបរាប់ត្រួសៗខាងលើ គឺជាការយល់ឃើញនិងអារម្មណ៏របស់ពលរដ្ឋខ្មែរមួយចំនួនធំ
តែធាត់ពិតមិនអញ្ជឹងទេ វៀតណាមសព្វថ្ងៃមានឥទ្ធិពលខ្លាំងលើកម្ពុជា
ទាំងសេដ្ឋកិច្ច ទាំងនយោបាយ និងទាំងយោធា ហើយវៀតណាមមានកម្លាំងគ្រប់គ្រាន់អាចក្រឡុកកម្ពុជាឲ្យមានបញ្ហាបានបើគេចង់
។ ដូចជារឿងសេដ្ឋកិច្ចជាដើម វៀតណាមសព្វថ្ងៃបានគ្រប់គ្រង់សេដ្ឋកិច្ចខ្មែរសឹងតែទាំងស្រុង
ហើយមានឥទ្ធិពលណាស់ចំពោះសេដ្ឋកិច្ចខ្មែរ ព្រោះរាល់ថ្ងៃនេះទំនិញដែលយើងទិញប្រើប្រាស់ដូចជា
បន្លែ សាច់ ឧបករណ៏ប្រើប្រាស់ គឺភាគច្រើននាំចូលពីប្រទេសវៀតណាម ហើយអគ្គីសនីដែលយើងកំពុងប្រើប្រាស់ក្នុងប្រទេសមួយចំនួនក៏ទិញពីប្រទេសវៀតណាមដែរ
បើនិយាយពីរឿងផលិតផលកសិកម្ម ជាពិសេសស្រូវ គឺវៀតណាមជាឈ្មួញទីមួយដែលប្រមូលទិញស្រូវពីកម្ពុជាច្រើនជាងគេ
ហេតុដូចច្នោះហើយ ទើបឈ្មួញវៀតណាមអាចក្រឡុកតម្លៃស្រូវនៅកម្ពុជាតាមចិត្តរបស់ពួកគេ
គឺពួកគេក្រឡុកទីផ្សារស្រូវខ្មែរអោយថោករហូតដល់កសិករលក់លែងចំនេញ ហើយជំពាក់បំណុលថ្លៃជី
ថ្លៃដី ថ្លៃសាំង......វ័ន្តក ។ ដើម្បីដឹងព័ត៌មានលំអិតថាតើឥទ្ធិពលវៀតណាមពិតជានាំគ្រោះថ្នាក់មកដល់ជាតិមែនរឺទេ
អាចចូលស្ដាប់វីដេអូសម្លេងខាងក្រោម ៖
Next
« Prev Post
« Prev Post
Previous
Next Post »
Next Post »
Subscribe to:
Post Comments (Atom)
ConversionConversion EmoticonEmoticon