(Video)កាលពីថ្ងៃទី២៧ ខែវិច្ឆិការ ឆ្នាំ២០១៦កន្លងទៅនេះ បុរសម្នាក់បានចាក់សាំងអស់ចំនួន១.៧៣លីត្រ
ហើយបុគ្គលិកចាក់សាំងគិតលុយគាត់ចំនួន៣ដុល្លាជាង ដែលបង្ករអោយបុរសជាម្ចាស់ម៉ូតូខឹងក្តៅក្រហាយយ៉ាងខ្លាំង
ព្រោះថាបុគ្គលិកចាក់សាំងនោះកេងប្រវ័ញ្ចយកលុយចាក់សាំងច្រើនហួសពេក ទើបគាត់យកកាំមេរ៉ាតាមថតមុខបុគ្គលិកចាក់សាំងនោះមកPostក្នុងfacebookជាសាធារណៈ ដោយសរសេរថា ៖ ប្រេងសាំងល្អ
តែបុគ្គលិកម្នាក់នេះចាក់បន្លំគេទៅវិញ ចាក់អស់តែ1.73 សោះតែបែរជាថាអស់3$ជាងទៅវិញ កាល់តិចនៅស្ទឹងមានជ័យ សូមប្រយ័ត្នទាំងអស់គ្នា
នឹងជួយ សែរបន្តផង អោយប្រធានក្រុមហ៊ុនបានដឹង ផង សូមអរគុណ ។ គួរបញ្ជាក់ផងដែរថា
បងប្អូនខ្មែរសឹងតែទាំងអស់រួមទាំងខ្ញុំផង សុទ្ធតែធ្លាប់ជួបនៅហេតុការណ៏គិតលុយលើសចំនួនសាំងដែលបានចាក់នេះ
ប៉ុន្តែដោយសារខ្ជិលរញ៉េរញ៉ៃនិយាយខាត់ពេលច្រើនព្រោះលុយដែលគិតលើសនោះតិចតួចផង ក៏ចេះតែមិនមាត់ទៅ
តែយូៗការគិតលុយលើសចំនួននេះសឹងតែក្លាយជាទម្លាប់អាក្រក់របស់បុគ្គលិកចាក់សាំងមួយចំនួនធំទៅហើយ
ដែលវាបង្ករជាការកេងប្រវ័ញ្ចសំរាប់អតិថិជនសាំង ។ លុយដែលគិតលើសនោះវាមិនច្រើនពេកទេ
តែវាបានក្លាយជាទង្វើរអាក្រក់ទម្លាប់អាក្រក់ដល់សង្គមដែលយើងមិនគួរលើកលែងរឺបណ្ដោយអោយកើតឡើងទៀតឡើយ
។ ដើម្បីជៀសវាងការកេងគិតលុយលើសពីបុគ្គលិកចាក់សាំងខូចៗមួយចំនួនធំ
បងប្អូនអាចធ្វើការគិតលុយដែត្រូវចំនាយលើការចាក់សាំងតាមចំនួនលីត្រ ដោយធ្វើការផ្ទៀងផ្ទាត់តម្លៃតាមផ្ទាំងបញ្ជាក់តម្លៃសាំងប្រភេទនីមួយៗដែលមាននៅមុខស្ថានីយ៏សាំងស្រាប់
។ ព័ត៌មាននេះចាត់ទុកជាដំណឹងអោយបងប្អូនមានការប្រុងប្រយ័ត្ន ក៏ដូចជាអោយក្រសួងពាកព័ន្ធនានា
រួមទាំងប្រធានក្រុមហ៊ុនសាំងផ្សេងៗ ចាត់វិធានការទប់ស្កាត់កុំអោយទម្លាប់នៃទង្វើរអាក្រក់នេះមានបន្តទៅទៀត
ដើម្បីរក្សារសេចក្ដីថ្លៃថ្នូរនៃសង្គមខ្មែរ ។ ក្នុងវេបសាយនេះមានវីដេអូដែលបុរសនោះតាមថតបុគ្គលិកចាក់សាំងកំហូច
៖
Next
« Prev Post
« Prev Post
Previous
Next Post »
Next Post »
Subscribe to:
Post Comments (Atom)
ConversionConversion EmoticonEmoticon