ទ័ពវៀតណាម២០ម៉ឺនស្លាប់ក្នុងសង្គ្រាមឆ្នាំ៧៩ចំនាយច្រើនយ៉ាងនេះវាព្រមលែងខ្មែរ?

ដោយសារ​ប្រទេសកម្ពុជា​ស្ថិតនៅក្រោម​ឥទ្ធិពលវៀត​ណាមតាំងពី​ឆ្នាំ១៩៧៩​មក ​ទើបធ្វើអោយ​ការបង្រៀន​ពីប្រវត្តិសាស្រ្ត​របស់ប្រទេស​ មានភាពលំអៀង​គាំទ្រចំពោះវៀត​ណាម​ ពោលគឺលើក​សសើរតែពី​គុណរបស់​វៀតណាម​ ដោយមិន​បានបង្ហាញពី​ប្រវត្តិសាស្រ្តពិត​ដែលវៀតណាម​ធ្វើមកលើកម្ពុជា​ឡើយ​ ​ព្រោះប្រព័ន្ធអប់រំ​មានទំនោរលំអៀង​ទៅវៀតណាម​នេះហើយ ​ទើបធ្វើអោយ​យុវជនខ្មែរ​មួយចំនួនធំភ្លេច​ខ្លួនភ្លេចទាំងគិត​និងស្វែងយល់ពី​សត្រូវស៊ូពូជរបស់​ខ្លួនតាំងពី​អតីតកាលមក​ ហើយថែមទាំង​យល់ច្រលំថា​វៀតណាមជាមិត្ត​ម៉ឺនឆ្នាំរបស់​ប្រទេសយើង​ទៀតផង​ ទាំងដែលតាម​ពិតគេមានគំនិត​អាក្រក់មកលើ​យើងគ្រប់​ពេលមិនដែល​ភ្លេចឡើយ​ នេះហើយដែល​ជាចំនុចគ្រោះថ្នាក់​ធំបំផុតព្រោះ​យុវជនខ្មែរភ្លេច​ប្រវត្តិសាស្ត្រ ​ភ្លេចគ្រោះថ្នាក់ ​ទាំងដែលគ្រោះ​ថ្នាក់កំពុងស្ថិត​ជិតខ្លួន​ ។ ​ចំពោះព្រិត្តិការណ៏ថ្មីៗ​ដែលបងប្អូននៅចាំ​ កាលឆ្នាំ១៩៧៥​វៀតណាមធ្លាប់​បញ្ជូនទ័ពមកឈ្លាន​ពានកម្ពុជាម្ដងរួច​មកហើយ ​ប៉ុន្តែពេលនោះ​លោកសេនា​ប្រមុខលន់នល់​ជាប្រធានាធិបតី​ដឹងគំរោងការមុន ​ក៏បញ្ជូនទ័ពទប់ទល់​ហើយវាយសម្លាប់​វាបណ្ដែតទឹកទៅ​ស្រុកវិញអស់ ​ដល់ឆ្នាំ១៩៧៩​វាក៏ចូលមក​ឈ្លានពានកម្ពុជា​ម្ដងទៀត​ ដោយកាលនោះ​វាមានបំណង​ចូលមកយកប្រទេស​យើងតែម្ដង ​ ព្រោះដូចបងប្អូន​ធ្លាប់ចាំហើយក្រោយ​ពីបែករបបខ្មែរ​ក្រហមមក​រដ្ឋាភិបាលយើង​មិនអោយរៀន​ភាសាខ្មែរនោះទេ ​គឺដាច់ខាត់ត្រូវ​តែរៀនភាសា​យួន ​ហើយបើមានអ្នក​ណាម្នាក់លួច​រៀនភាសាអង់គ្លេស​គឺត្រូវចាប់ដាក់គុក​តែម្ដង ​បន្ទាប់មកដោយ​សារតែមានចលនា​តស៊ូនៅជាយដែន​ខាងលិច ​ទាមទារ​អោយវៀតណាម​ដក់ទ័ពចេញពីកម្ពុជា​ ទើបអន្តរជាតិ​គៀបវៀតណាម​អោយចេញពីកម្ពុជា​ ហើយ​.....................​...................​...... ​។ ​ដើម្បីដឹងព័ត៌​មានលំអិតអាច​ចូលស្ដាប់​វីដេអូសម្លេង​ក្នុងវេបសាយ​ ៖​

iklan banner x

Previous
Next Post »