វិធីបង្កើតច្បាប់ឲ្យប្រធានសភានឹងនាយករដ្ឋមន្ត្រី(ខ្លា)មានអំណាចអាចត្រួតពិនិត្យគ្នា

ប្រទេស​ប្រជាធិបតេយ្យ​អាស្រ័យរដ្ឋធម្មនុញ្ញ​ដូចប្រទេសកម្ពុជា​ គឺអំណាច ​ទី១ ​នីតិបញ្ញាត្តិ​ ទី២ ​អំណាចនីតិប្រតិបត្តិ ​ទី៣ ​អំណាចតុលាការ ​មានកម្លាំងស្មើរគ្នា ​ទើបហៅថាប្រទេស​ប្រជាធិបតេយ្យបាន​ ប៉ុន្តែបើអំណាច​ណាមួយមានកម្លាំង​ខ្លាំងជាងមួយ​ នោះគឺជាប្រទេស​​ប្រជាធិបតេយ្យ​មានតែឈ្មោះ​ប៉ុណ្ណោះ​ ចំនែក​ខ្លឹមសារពិតត្រូវ​បានអ្នកមាន​អំណាចបំភ័ន្ឌបាត់​ទៅហើយ ​។​ ប្រទេសកម្ពុជា​យើង​ ជាប្រទេសសភានិយម ​មានន័យថា ​នាយករដ្ឋមន្ត្រីកើត​ចេញពីការផ្ដល់​សេចក្ដីទុកចិត្តបោះ​ឆ្នោតពីរដ្ឋសភា​ ទើបកើតនាយករដ្ឋមន្ត្រី​ដឹកនាំប្រទេសបាន ​ប៉ុន្តែជាក់ស្តែង​មិនដូចច្នោះទេ​ គឺនៅកម្ពុជា ​នាយករដ្ឋមន្ត្រី​ដូចស្តេចអញ្ជឹង​ មាន​អំណាចពោពាស​ ហើយប្រើអំណាច​របស់ខ្លួនបង្ខំអោយ​រដ្ឋសភាបោះឆ្នោត​ជ្រើសខ្លួនជា​នាយករដ្ឋមន្ត្រី​ទៀតផង ​ដូចបងប្អូន​ឃើញស្រាប់​ហើយបេក្ខភាព​នាយករដ្ឋមន្ត្រី​ត្រូវប្រកាសជាមុន​ តាំងពីរដ្ឋសភានៃ​អាណាត្តិនីមួយៗ​មិនទាន់​កើតម្លេះ​(កូនកើតមុនម្តាយ) ​នាយករដ្ឋមន្ត្រី​មិនត្រឹមតែមាន​អំណាចលើរដ្ឋសភា​នោះទេ ​សូម្បីតែតុលាការ​ក៏មិនហ៊ានធ្វើអ្វី​នាយករដ្ឋមន្ត្រីផង ​ហើយថែមទាំង​ក្លាយជាឧបករណ៏​ស្របច្បាប់ដើម្បី​បំរើសេចក្ដីត្រូវរបស់​នាយករដ្ឋមន្ត្រី​ទៀតផង ​។​ មានការរៀបចំ​ប្រព័ន្ធច្បាប់មួយ ​ដែលអាចរៀបចំអោយ​ ប្រធានរដ្ឋសភា ​សមាជិករដ្ឋសភា​ នាយករដ្ឋមន្ត្រីមាន​អំណាចអាច​ត្រួតពិនិត្យមើល​គ្នាបាន ​ដោយមិនអោយ​អ្នកណាជិះសេះលែង​ដៃធ្វើការងារដោយ​គ្មានការទទួល​ខុសត្រូវ​ឡើយ​ ​។ ​ដើម្បីដឹងច្បាស់អំពី​ការរៀបចំប្រព័ន្ធ​ច្បាប់នេះលំអិត ​អាចចូលស្ដាប់​វីដេអូ​សម្លេងបក​ស្រាយខាង​ក្រោម​ ៖​​

iklan banner x

Previous
Next Post »