ចាប់ពួកសក់ក្រហមដាក់គុកកែចរិតពលរដ្ឋទើបដីបណ្ដោយ៦០Kmក្លាយជាកូននាគ

ប្រទេសសាំហ្គាពួរ​(សិង្ហបុរី)​មានបណ្តោយ​៦០គីឡូម៉ែត្រ​និងទទឹងមិនដល់​៦០គីឡូម៉ែត្រ ​ហើយជាប្រទេស​ដីកោះដែលគ្មាន​ទឹកសាបសំរាប់​ប្រើប្រាស់នោះទេ ​កាលសម័យ​សាធារណះរដ្ឋខ្មែរ​ ប្រទេសសាំហ្គាពួរ​ជាប្រទេស​ក្រីក្រជាងប្រទេស​កម្ពុជាទៀត​ ព្រោះប្រទេសនេះ​ទើបតែរួចផុត​ពីអាណានិគមន៏​ម៉ាឡេស៊ី ​កាលជំនាន់នោះ​លីក្វាន់យូរ​(Mr-Lee-Kuan-Yew)​ ដែលជាអ្នកដឹក​នាំប្រទេស ​បាននិយាយថា​ គាត់និងអភិវឌ្ឍន៏​ប្រទេសអោយ​រីកចំរើនដូច​ប្រទេសកម្ពុជា​ ។​ មកដល់បច្ចុប្បន្ននេះ​ សាំហ្គាពួរ​ បានក្លាយជាកូន​នាគនៅអាស៊ី​ទៅហើយ ​និងចំនូលប្រចាំ​ឆ្នាំរបស់ប្រជាពលរដ្ឋ​សាំហ្គាពួរម្នាក់ៗ​ លើសចំនូល​របស់ពលរដ្ឋ​អូស្រ្តាលីទៀតផង​ លីក្វាន់យូរត្រូវបាន​ពលរដ្ឋហៅថា​ជាបីតាប្រទេស​សាំងហ្គាពួរ​ ហើយពិភពលោក​ហៅលីក្វាន់យូរ​ថាជាមេដឹកនាំ​ផ្តាច់ការភ្លឺស្វាង​ ជាមេដឹកនាំផ្ដាច់ការ​តែមួយគត់ក្នុងលោក ​ដែរដើរក្នុងផ្លូវត្រូវនាំ​ប្រទេសអោយ​រីកចំរើន ​។ ​កាលជំនាន់ដែល​លីក្វាន់យូ​អភិវឌ្ឍន៏ប្រទេស​ ពិភពលោកចោទថា​ លីក្វាន់យូរ​​ ជាមេដឹកនាំដែល​រំខានជីវិតឯកជន​របស់ពលរដ្ឋ​​​ ព្រោះគាត់តែង​ច្បាប់ចាប់​ពួកសក់ក្រហម​ដាក់គុគ ​សូម្បីតែពលរដ្ឋ​ស្លៀកខ្លីហួសព្រំដែន​ រឺស្លៀកពាក់ជ្រុល​និយមមិនសម​ជាពលរដ្ឋដែល​មានវិន័យគឹខុស​ច្បាប់រដ្ឋចាប់​មកពិន័យភ្លាម​ ចំនែកលីក្វាន់យូរ​បានឆ្លើយតប​ទៅកាន់ពិភព​លោកវិញថា ​ដើម្បីអភិវឌ្ឍន៏​ប្រទេសមួយ​ពិតប្រាកដ ​ការកែផ្នតទម្លាប់​និងផ្លាសផ្តូផ្នត​គំនិតមិនល្អចេញ ​គឺសំខាន់​ជាងប្រជាធិបតេយ្យ​ទៀត​ ដូចច្នោះគាត់ត្រូវ​តែប្រើអំណាចផ្តាច់​ការរបស់គាត់កែ​ផ្នតគំនិតអាក្រក់ៗ​របស់ពលរដ្ឋចេញ​​ ដើម្បីអោយពលរដ្ឋ​ក្លាយជាពលរដ្ឋ​ដែលមានវិន័យដឹង​កាតព្វកិច្ចក្នុងភាពជា​ពលរដ្ឋដែរត្រូវ​ចូលរួមកសាងសង្គម​ ។ ​បន្ទាប់ពីពលរដ្ឋ​ក្លាយជាពលរដ្ឋថ្លៃ​ថ្នូរមានវិន័យហើយ​ ទើបប្រើប្រាស់​ប្រជាធិបតេយ្យមាន​ប្រយោជន៏​ ´ ´ ​គេថាខ្ញុំជាមេដឹកនាំផ្ដាច់​ការដែលរំខាន​ជីវិតឯកជន​របស់ពលរដ្ឋ​ ខ្ញុំឆ្លើយតបទៅគេថា ​បើខ្ញុំមិនប្រើកណ្ដាប់ដៃ​ដែករបស់ខ្ញុំក៏សាង​ប្រទេសទេ​ ក៏គ្មានប្រទេស​សាំហ្គាពួរដូច​សព្វថ្ងៃដែរ​ ´´ ´  ​។​ ដើម្បីដឹងការ​បកស្រាយលំអិត​ជាងនេះ​ អាចចូលស្ដាប់​វីដេអូសម្លេង​ក្នុងវេបសាយ​ ៖​
iklan banner x

Previous
Next Post »