មូលហេតុពិតដែលតុលាការអយុត្តិធម៌និងខ្លាចមិនហ៊ានកាត់ក្តីអ្នកមានអំណាច

ប៉ារ៉ាក់​អូបាម៉ា​ ប្រធានា​ធិបតី​អាមេរិច​និយាយថា ​យើងទាំង​អស់គ្នា​ជាពលរដ្ឋ ​ត្រូវទៅ​អោយ​ដល់​ចំនុច​មួយ​ ដែលច្បាប់​ធំជាង​មនុស្ស​ទាំងអស់​ក្នុងសង្គម ​។ ​ចំពោះអ្វី​ដែលលោក ​អូបាម៉ា ​និយាយ​ គឺវាផ្ទុយ​ស្រលះ​ពីធាតុពិត​នៃ​ប្រទេស​កម្ពុជា​យើង​​ ​​ដែលច្បាប់​ក្នុង​ប្រទេសយើង​ មានឥទ្ធិពល​តែចំពោះ​ពលរដ្ឋ​តូចតាច​ធម្មតា​ប៉ុណ្ណោះ​ តែចំពោះ​បុគ្គលមាន​អំណាច​វិញ ​ច្បាប់កម្ពុជា​មានត្រឹម​ជាលក្ខណះ​សីលធម៌​របស់ពួក​អ្នកមាន​អំណាច​ប៉ុណ្ណោះ​ គឺបើគេ​យល់ថា​គួរគោរព​ក៏​គេគោរព​ទៅ​ តែបើគេ​មិនចង់​គោរព​ក៏គ្មាន​អ្នកណា​ហ៊ានធ្វើ​អ្វីពួក​អ្នកមាន​អំណាច​ទាំង​នោះដែរ ​។​ ស្រុកដែល​អំណាច​ប្រមូលផ្ដុំ​តែលើអ្នក​ដឹកនាំ​អ្នកមាន​អំណាច ​ច្បាប់​គ្រាន់តែ​ជា​ឧបករណ៏​ស្របច្បាប់​សំរាប់​អ្នកមាន​អំណាច​ទាំងនោះ​សម្លាប់​យើង​ដោយស្រប​ច្បាប់​ប៉ុណ្ណោះ ​ដូចជា​បើគេចង់​រឹបអូស​យកដី​ធ្លីប្លង់​រឹងស្រប់​ច្បាប់​របស់យើង​ គេគ្រាន់​តែប្រើ​តុលាការ​អោយចេញ​ដីការយក​ដីធ្លីរបស់​យើង​ គឺគេ​អាចយក​ដីធ្លីរបស់​យើងដោយ​ស្រប​ច្បាប់​មិនខាន់​ ។ ​ចង់ដឹង​ការពន្យល់​លំអិត​ សូមស្ដាប់​វីដេអូ​សម្លេង​ក្នុងវេបសាយ ​៖​
iklan banner x

Previous
Next Post »