loading...

ឥរិយាបទនយោបាយឲ្យហ៊ុនសែនចុះចេញពីអំណាចដោយសន្តិភាពគ្មានសង្គ្រាម

ឥរិយា​បទ​នយោ​បាយ​ឲ្យ​ហ៊ុនសែន​​ចុះ​ចេញ​ពី​អំណាច​ដោយ​សន្តិភាព​គ្មាន​សង្គ្រាម​

នយោ​បាយ​ជាសិល្បះ​នាំទៅ​ដល់ការ​សម្រេច​គោលដៅ ​ឥរិយាបទ​នយោបាយ​គឺ​ជាការ​បត់បែន​របៀប​ធ្វើនយោ​បាយ​ដើម្បី​អោយ​សម្រេច​បានដល់​គោលដៅ​ ជា​វិធីក្នុង​ការធ្វើ​ក្នុងការ​ដើរតិច​និច​ក្នុងការ​ធ្វើអោយ​ដល់​គោលដៅ​ដោយ​ជោគជ័យ ​។ ​បងប្អូន​ដឹងរួចមក​ហើយថា ​ស្រុកខ្មែរ​មានឈ្មោះ​ថាជា​ប្រទេស​ប្រជា​ធិបតេយ្យ ​តែធាត់​ពិតមាន​តែឈ្មោះ​ប៉ុណ្ណោះ ​គឺកម្ពុជា​ជា​ប្រទេស​ដែល​គ្មាន​ប្រជា​ធិបតេយ្យ​ពិត​ប្រាកដ​ឡើយ​ ហើយ​ថែមជា​ប្រទេស​ដែល​អំណាច​ទាំងអស់​ប្រមូល​ផ្ដុំលើ​អ្នក​មានអំណាច​ក្នុង​ប្រទេស​តែម្នាក់​ប៉ុណ្ណោះ ​អ្នកមាន​អំណាច​ជាមនុស្ស​ខ្លាំងជាង​គេក្នុង​សង្គមខ្មែរ ​គ្មានអ្នក​ណាហ៊ាន​ធ្វើអី​ពួកអ្នក​មាន​អំណាច​ឡើយ​ មានតែ​អ្នក​មាន​អំណាច​ប៉ុណ្ណោះ​ដែលអាច​ជិះជាន់​រឺ​សម្លាប់​យើងបាន​តាមចិត្ត​របស់​ពួកគេ ​។​ ជាក់ស្ដែង​ក្នុងស្រុក​ខ្មែរ ​គឺអ្នក​កាន់ការ​ងារស្រុក​ទេសជា​អ្នកមាន​អំណាច ​ទាំង​ប៉ូលីស ​ទាំង​ទាហាន​ ទាំង​កងអង្គរក្យ ​គឺសុទ្ធតែ​ជា​ឧបករណ៏​ស្របច្បាប់​របស់​អ្នកមាន​អំណាច ​សំរាប់​ការពារ​អំណាច​របស់ពួក​គេ​ ក៏ដូច​ជា​បង្រ្កាប់​មកលើ​យើងជា​ពលរដ្ឋ​ស្លូតត្រង់​ បើសិន​ជាយើង​ហ៊ានងើប​ឡើងទាម​ទារអំណាច​ក្នុង​ភាពយើង​ជាម្ចាស់​ប្រទេសនោះ​ ។​ ជាក់ស្ដែង​ប្រទេស​យើងគឺ​អំណាច​ប្រមូល​ផ្ដុំអញ្ជឹង​ តើយើង​ធ្វើ​ដូចម្តេច​ រឺគួរមាន​ឥរិយាបទ​នយោបាយ​ដូចម្តេច​ដើម្បីអោយ​អ្នកមាន​អំណាច​ដែលមាន​កម្លាំង​ពេញ​ដៃ ​ព្រមចុះ​​ចេញ​ពីអំណាច​ ហើយ​ប្រគល់​អំណាច​មកអោយ​យើងជា​ពលរដ្ឋ​ម្ចាស់​ប្រទេស​ម្ចាស់​អំណាច​វិញ​ ដោយមិន​មានការ​បង្ហូរឈាម​រឺមាន​សង្គ្រាមនោះ​ ?​ វីដេអូ​សម្លេង​វិភាគ​ក្នុងវេបសាយ​នេះ ​និង​វិភាគ​អំពី​ឥរិយាបទ​នយោបាយ​ដែល​បក្សប្រឆាំង​កំពុង​តែយក​ទៅប្រយុទ្ធ​ជាមួយ​បក្សកាន់​អំណាច​រាល់ថ្ងៃ ​និង​ឥរិយាបទ​នយោបាយ​ដែល​ឲ្យ​ហ៊ុនសែន​ព្រមចុះ​ចេញ​ពីតំណែង​ដោយ​សន្តិវិធី​គ្មាន​សង្គ្រាម​ ៖​
iklan banner x

Previous
Next Post »
loading...