តើអ្វីជាការងារមានតម្លៃអ្វីជាតម្លៃនៃជីវិតតើមនុស្សដូចម្តេចដែលហៅថាមានតម្លៃ ?


Albert Einstein​(អាល់ប៊ែ អានស្តែន) ​ជាអ្នក​ប្រាជ្ញា​វិទ្យាសាស្រ្ត​(រូបវិទ្យា)​ល្បី​ល្បាញប្រចាំ​សតវត្សន៏ទី​២០​ ហើយការ​រកឃើញ​របស់គាត់​បានប្រយោជន៏​ជា​ច្រើនសំរាប់​មនុស្សជាតិ​ជំនាន់​ក្រោយ ​គាត់បាន​និយាយថា ​គាត់មិន​សូវចូលចិត្ត​ខាងរូបវិទ្យា​ប៉ុន្មានទេ​ គាត់ក៏​មិនមែនជា​អ្នកខ្លាំង​ខាងរូបវិទ្យា​អ្វីដែរ​ គាត់ចូលចិត្ត​តន្រ្តី ​និងបណ្តែត​អារម្មណ៏​ជាមួយភ្លេង​ ចម្រៀង​ ប៉ុណ្ណោះ ​ប៉ុន្តែគ្រាន់​តែគាត់ជក់​ចិត្តនិង​ការស្រាវជ្រាវ​ ហើយគាត់​អាចមាន​សមត្ថភាព​ធ្វើវាបាន ​ទាំងដែល​មនុស្សជា​ច្រើនដ៏ទៃ​ទៀតមិន​ដឹងពីវា​ ហើយមិន​អាចធ្វើវាបាន ​ទើបគាត់​ខំប្រឹងធ្វើ​វាទៅ​ ព្រោះអ្វីដែល​គាត់កំពុង​តែខំស្រាវ​ជ្រាវនេះ​និងបានជា​ប្រយោជន៏​ពន្លឺសំរាប់​មនុស្សជំនាន់​ក្រោយ​ គាត់មិន​មែនប្រឹង​ស្រាវជ្រាវ​ខាងរូបវិទ្យា​ដើម្បីភាពល្បី​ល្បាញអ្វី​ឡើយ ​។ ​អ្នកប្រាជ្ញា​គីមីវិទ្យា​ល្បីល្បាញ​មួយរូប ​ដែលជា​អ្នកប្រាជ្ញា​ដំបូងបំផុត​ស្វែងយល់​និងស្រាវជ្រាវ​ផ្នែកគីមីនេះ​ ត្រូវបានមនុស្ស​ជាច្រើន​និយាយទៅ​កាន់គាត់ថា ​បើតាមសមត្ថភាព​និងចំនេះដឹង​របស់លោក​ លោក​អាចរស់នៅ​ស្តុកស្ដមសុខ​ស្រួលណាស់ ​ហើយមិនខ្វះ​លុយកាក់អ្វីទេ​ ហេតុអ្វីក៏​លោកមករស់​នៅក្នុងខ្ទមតូច​ដាច់ស្រយាល​កណ្តាលព្រៃ​តែឯងដើម្បី​ស្រាវជ្រាវ​បែបនេះ​ ហើយថែម​ទាំងលាក់​ទីកន្លែងរស់​នៅមិនអោយ​គេដឹងទៀត​ ដោយ​គ្រាន់តែ​បោះពុម្ភសៀវ​ភៅស្រាវជ្រាវ​គីមីសំរាប់​អោយមនុស្ស​អានប៉ុណ្ណោះ ​?? ​អ្នកប្រាជ្ញា​គីមីរូបនោះ​ឆ្លើយតប​ទៅមន្ត្រីធំ​ដែលជា​ម្ចាសសំនួរ​ថា​ បើខ្ញុំចង់សុខ​ស្រួល​ ខ្ញុំមិនចាំ​បាច់ជ្រើស​រើសយកផ្លូវ​ស្រាវជ្រាវ​ ​​ដោយមួយថ្ងៃៗ​នៅតែក្នុង​បន្ទប់ពី​សោធន៏នោះទេ​ ខ្ញុំ​អាចជ្រើសធ្វើ​ការងាររកស៊ី​ដែលស្រួល​ជាងនេះក៏​ខ្ញុំអាចរស់​បានដែរ​ ហើយស្រួល​ជាងនេះឆ្ងាយ​ណាស់​ ហើយអ្វីដែល​ខ្ញុំប្រឹងប្រែង​នេះគឺ​ដើម្បីបំរើ​ឧត្តមគតិ​របស់ខ្ញុំប៉ុណ្ណោះ​ ។ ​ដើម្បីស្វែង​យល់កាន់​តែច្បាស់​ពីសំនួរដែល​ផុសឡើង​ចោទសួរខាងលើ​ និងស្វែង​យល់ពីទឹក​ចិត្តអ្នកប្រាជ្ញា​បណ្ឌិតល្បីៗ​ដែលលះបង់​គ្រប់យ៉ាង​ដើម្បីប្រយោជន៏​មនុស្សជាតិ​ អាចស្តាប់​ការបកស្រាយ​ព​ន្យល់​ខាងក្រោម​ ៖​


iklan banner x


Previous
Next Post »