សមរង្ស៊ីថាយកដីសម្បទាន៩៩ឆ្នាំយកដីប្លន់ពលរដ្ឋមកវិញគឺពាក្យបោកមិនងាយទេ

លោក​ សម រង្ស៊ី​ ធ្លាប់និយាយថា ​បើលោកឈ្នះឆ្នោត​ក្លាយជានាយក​រដ្ឋមន្ត្រី ​លោកនឹងដក់​ហូតយកដី​សម្បទានសេដ្ឋកិច្ច​៩៩​ឆ្នាំមកវិញ​ ហើយនឹងដក់ហូត​យកដីដែលប្លន់​ពីពលរដ្ឋមាន​ប្លង់កម្មសិទ្ធិស្រប​ច្បាប់មកអោយ​ពលរដ្ឋវិញទាំង​អស់ ​។ ​បើតាមអ្វីដែល​លោកប្រធាន ​សម រង្ស៊ី ​និយាយគឺងាយ​ស្រួលណាស់ ​តែបើបងប្អូន​វិភាគអោយស៊ី​ជំរៅចំពោះបញ្ហានេះ​ បងប្អូននិងមើល​ឃើញថា​​ ​​​វាមិនងាយដោះ​ស្រាយដូចអ្វីដែលគាត់​និយាយនោះទេ ​ព្រោះជាទូទៅ ​ក្រុមហ៊ុន​​បរទេសដែល​ចង់មករកស៊ីវិ​និយោគទន់​នៅប្រទេសផ្សេងៗ ​ពួកគេតែងតែ​ចុះកុងត្រា​ច្បាស់លាស់ ​មានលិខិតស្នាម​សន្យាជាមួយ​រដ្ឋាភិបាល​ ហើយក្រុមហ៊ុន​ទាំងនោះក៏បាន​ទាក់ទង់ទៅ​ស្ថានទូតរបស់​ប្រទេសគេប្រចាំ​ប្រទេសនោះផ្ទាល់​ដើម្បីអោយដឹង​លឺផងដែរ ​ហើយប្រសិន​បើយើងចង់ដក់​ហូតដីពីក្រុមហ៊ុនរបស់​គេដោយមិនគោរព​កិច្ចសន្យាដែលបាន​ព្រមព្រាងគ្នានោះ ​វានិងធ្វើអោយខូច​ឈ្មោះប្រទេស​ ខូចឈ្មោះរដ្ឋាភិបាល​ ខូចឈ្មោះពលរដ្ឋខ្មែរ​ ព្រោះរដ្ឋាភិបាលនេះ​គឺជារដ្ឋាភិបាលកើត​ឡើងដោយការ​បោះឆ្នោតពីពលរដ្ឋខ្មែរ ​មិនមែនជារដ្ឋាភិបា​លខុសច្បាប់កើតឡើង​ដោយរដ្ឋប្រហា​ហើយអន្តរជាតិមិន​ទទួលស្គាល់ឡើយ ​នេះគឺជារដ្ឋាភិបាល​កើតឡើងដោយ​ការបោះឆ្នោត​ ហើយរដ្ឋាភិបាលនេះគឺ​តំណាងអោយ​ឆន្ទះពលរដ្ឋខ្មែរ​ទាំងអស់ ​បើយើងត្រឹមតែប៉ះ​ពាល់ដល់ក្រុមហ៊ុន​មួយ​ វាមិនសូវអីទេ​ ប៉ុន្តែបើយើងធ្វើក្បត់​កិច្ចសន្យាបែបនេះ​ប៉ះពាល់ដល់ក្រុម​ហ៊ុនច្រើន ​ធ្វើអោយល្បីដល់​ពិភពលោកថាកម្ពុជា ​គឺជាប្រទេសដែល​មិនគោរព​កិច្ចសន្យា​វិនិយោគទុន​ នោះអ្នកវិនយោគទន់​និងមិនចូលមករកស៊ី​នៅប្រទេស​កម្ពុជាទៀតឡើយ ​ហើយរដ្ឋាភិបាល​របស់ប្រទេសគេ​ពិតជាណែនាំ​ប្រជាជនគេ​កុំអោយចូលមក​រកស៊ីជាមួយ​ប្រទេសកម្ពុជា​ ហើយពេលនោះ​កម្ពុជានិងរកស៊ីតែ​ឯង ​ហើយក្លាយជា​ប្រទេសក្ស័យធន ​មានបញ្ហាសេដ្ឋកិច្ច​ធ្ងន់ធ្ងរមិនខាន់ ​។ ​ចំពោះបញ្ហា​ប្រមូលដីដែល​ប្លន់ពីពលរដ្ឋ​យកមកអោយ​ពលរដ្ឋវិញ​ បងប្អូនសាក​គិតពិចារណា​មើលថា​......................​..............​.......​។​ ដើម្បីដឹងសាច់រឿង​ទាំងស្រុងដល់ចប់​ បងប្អូនអាចចូល​ស្ដាប់វីដេអូ​សម្លេងវិភាគ​ខាងក្រោម ​៖​
iklan banner x
Previous
Next Post »