ចាញ់បោកប្រុសមានប្រពន្ធរួចហើយអស់១ឆ្នាំធ្វើយ៉ាងម៉េចទើបបាត់ការឈឺចាប់ ?


មនុស្ស​ស្រីម្នាក់​ខលចូល​កម្មវិធី​វិបត្តិ​ផ្លូវចិត្ត​ ហើយ​ប្រាប់ដំណើរ​រឿងរបស់​នាងថា ​នាងធ្លាប់​ចាញ់បោក​មនុស្សប្រុស​ម្នាក់ ​ដែលគេ​មានប្រពន្ធ​រួចហើយ​ តែគេកុហក​ថាគេមិន​មានប្រពន្ធ​ ។ ​នាងរស់​នៅជាមួយ​ប្រុសនោះ​ជាង១ឆ្នាំ​ទើបនាង​ដឹងការ​ពិត ​ថាបុរសនោះ​មានប្រពន្ធ​រួចហើយ​ ហើយនាង​ក៏សម្រេច​ចិត្តដើរ​ចេញពី​មនុស្ស​ប្រុសបោក​ប្រាស់នោះ ​។​ មកដល់​ពេលនេះ​៣ឆ្នាំបាន​កន្លងផុត​ហើយ ​តែ​នាងនៅតែ​ឈឺចាប់​មានវិប្បត្តិ​សារី ​ជាមួយ​និងអតីត​កាលដ៏ខ្មៅ​របស់នាង ​ពេល​នេះនាង​ខលចូល​កម្មវិធីដោះ​ស្រាយវិបត្តិ​ផ្លូវចិត្ត​ដើម្បីអោយ​វាគ្មិនជួយ​ផ្ដល់ជា​យោបល់​ដើម្បីកាត់​បន្ថយភាព​ឈឺចាប់ ​។ ​អ្វីដែលនាង​ព្រួយបារម្មណ៏​ទៅមុខ​ទៀតនោះ​គឺ ​តើមនុស្ស​ប្រុសថ្មី ​ដែលចង់​ដើរចូល​មកក្នុង​​ជីវិតរបស់​នាង​ អាច​ទទួលយក​អតីតកាល​ឈឺចាប់របស់​នាងបានទេ ​? ​ចង់ដឹង​ដំណើររឿង​និងការ​ដោះស្រាយ​ទាំងស្រុង ​អាចចូល​ស្ដាប់ខ្លឹម​សារទាំង​ស្រុងខាង​ក្រោមនេះ​ ៖​​


iklan banner x


Previous
Next Post »