បើអត្តចរិតខ្មែរមិនផ្លាស់ប្ដូទេទោះប្ដូមេដឹកនាំប៉ុន្មានក៏កុំសង្ឃឹមថាអភិវឌ្ឍន៏រីកចំរើនទៅរួច

នៅក្នុងពិភព​លោកទាំងមូល​ គេសុទ្ធតែ​ទទួលស្គាល់ថា ​ធនធានពិត​ប្រាកដនៃ​ប្រទេសមួយ ​មិនមែនជាធន​ធានធម្មជាតិ​ដែរមានស្រាប់​ដូចជា​ រ៉ែ(មាស,​ប្រាក់,​ប្រេងកាត,​ធ្យូងថ្ម,........​............)​ ព្រៃឈើ ​សត្វព្រៃ​ ដីមានជីជាតិ ​អាកាសធាតុ​អំណោយផល​ដល់កសិកម្ម​.............​...នោះទេ​ គឺធនធានមនុស្ស​ទៅវិញទេ ​ទើបជាធនធានពិត​ប្រាកដនាំទៅ​ដល់ការអភិវឌ្ឍន៏​ប្រទេសនោះបាន ​អោយតែ​ប្រទេសនោះ​មានប្រជាពលរដ្ឋខ្លាំង​ មានវិន័យ​ មានសេចក្ដីថ្លៃថ្នូរ​ មានចំនេះដឹង​ចេះគិតពិចារ​ណាហេតុផល ​ដឹងកាតព្វកិច្ច​របស់ខ្លួនក្នុង​ភាពជាពលរដ្ឋ​របស់​ប្រទេសខ្លួន ​និយាយជារួមទៅ​គឺពលរដ្ឋដែរ​មានខ្លឹម​ ខ្លាំង ​ជាជនជាតិ​ដែរខ្លាំង ​ទោះជាយើង​យកជនជាតិនោះ​ទៅដាក់នៅ​វាលខ្សាច់​ ដែលគ្មានធន​ធានធម្ម​ជាតិអ្វីសោះ ​ក៏ប្រទេសនោះ​អាចអភិវឌ្ឍន៏​ខ្លាំងជាង​ប្រទេសដែរ​មានធនធានធម្ម​ជាតិហូរហៀរដែរ​ ដូចជាប្រទេស​អ៊ីស្រាអែល​(ជនជាតិជ្វីព) ​ជាប្រទេសដែល​ស្ថិតនៅលើវាល​ខ្សាច់ ​ហើយព្រោះតែ​ជនជាតិជ្វីពខ្លាំង​ ទីបំផុតគេអាចរស់​នៅលើវា​ល​ខ្សាច់បានដោយ​ស្រួល​ ហើយថែមទាំង​អាចផលិតអាហារ​នាំចេញទៅលក់​នៅក្រៅប្រទេស​ទៀតផង ​សត្វថ្ងៃអ៊ីស្រាអែល​ត្រូវបានចាត់ទុក​ថាជាមហា​អំណាចសេដ្ឋកិច្ច ​និងយោធានៅ​ក្នុងតំបន់ផងដែរ ​។​ មួយទៀតគឺ​ប្រទេសសិង្ហបុរី​(សាំងហ្កាពួរ) ​ជាប្រទេសដែល​មានបណ្ដោយ​មិនដល់៦០​គីឡូម៉ែត្រ​ ហើយ​គ្មានទឹកសាប​ដើម្បីប្រើប្រាស់ផង​ ប៉ុន្តែព្រោះពលរដ្ឋ​របស់គេខ្លាំង ​ទីបំផុតសាំង​ហ្កាពួរ​ក្លាយទៅ​ជាកូននាគនៅ​អាស៊ីដែលមាន​សេដ្ឋកិច្ចលើសគេ ​ហើយមាន​ប្រាក់ចំនូលប្រចាំ​ឆ្នាំរបស់ប្រជាជន​ម្នាក់ៗលើសប្រជាជន​អូស្ត្រាលីទៀតផង​ ។ ​ដើម្បីស្ដាប់ការ​បកស្រាយបន្ថែម ​នឹងដឹងថាតើ​ពលរដ្ឋខ្មែរត្រូវ​ផ្លាស់ប្ដូផ្នត់គំនិត​និងផ្នត់ទម្លាប់អ្វីខ្លះ​ ?​ អាចចូលស្ដាប់​វីដេអូ​សម្លេងបក​ស្រាយ​ខាងក្រោម ​៖​
iklan banner x

Previous
Next Post »