ហ៊ុនសែនជាមេដឹកនាំមិនល្អតែមានចំនុចពិសេស១គឺមិនដែលអនុគ្រោះឲ្យពួកខូច


បងប្អូន​ដែលជាពលរដ្ឋ​ខ្មែរមានការស្វែង​យល់​ រឺយល់ដឹង​ពីនយោបាយ​ មានចំនេះ​ដឹងជាងពលរដ្ឋ​យើងធម្មតាៗ​ដែលរស់នៅតាម​ស្រុកស្រែចំការ​ បងប្អូនពិត​ជាដឹងច្បាស់​ណាស់ថា ​ហ៊ុន សែន ​គឺជាមេដឹកនាំ​មិនល្អឡើយ​ កុំថាឡើយតែ​បងប្អូនដែល​មានចំនេះដឹង ​ឥលូវនេះសូម្បី​តែបងប្អូនពលរដ្ឋ​ខ្មែរតាមស្រុកស្រែចំ​ការ​មួយចំនួនធំ​​​ ​ក៏ដឹងផងដែរថា ​ហ៊ុន សែន ​មិនមែនជាមេដឹកនាំល្អ​ ។ ​ពួកយើងជាពលរដ្ឋ​ដែលរស់នៅ​ក្នុងសង្គ​ម ប្រៀបដូចជា​ត្រីដែលរស់​នៅក្នុងទឹកអញ្ជឹង​ គឺពិតជាដឹងហើយ​ថាសង្គមនេះ​វាមានសភាព​បែបណាល្អរឺអាក្រក់​ ប្រៀបដូច​ជាត្រីដែលរស់​នៅក្នុងទឹក​ ដឹងថាទឹកនោះ​ក្តៅរឺត្រជាក់ប៉ុណ្ណា ​អាចរស់នៅបាន​ស្រួលរឺពិបាក ​។ ​តាមរយះសង្គម​សព្វថ្ងៃនេះ​ តុលាការអយុត្តិធម៌ ​ការប្លន់រឹបអូស​យកដីពលរដ្ឋដែល​មានប្លង់កម្មសិទ្ធិ​ត្រឹមត្រូវដោយ​ខុសច្បាប់ពី​សំណាក់អ្នក​មានអំណាច ​ការហូរចូលនៃ​ជនបរទេសខុស​ច្បាប់ជាពិសេស​ជនជាតិវៀតណាម​​ យ៉ាងច្រើនមកកាន់​ប្រទេសយើងដោយ​គ្មានការហាមឃាត់​ រួមនិងបញ្ហា​អាក្រក់ជាច្រើនទៀត ​ដែលបងប្អូនបាន​មើលឃើញផ្ទាល់​ វាបញ្ជាក់ច្បាស់​ណាស់ថា​ ហ៊ុន សែន​ មិនមែនជា​មេដឹកនាំល្អទេ​ ប៉ុន្តែគាត់មានចំនុច​ល្អពិសេស​មួយ​ គឺគាត់មិនដែល​អនុគ្រោះ​អោយមនុស្សខូច​ ហើយប្រឹងតាំង​ខ្លួនជាល្អនៅ​ក្នុងសង្គមខ្មែររួច​ខ្លួនឡើយ​ គឺអោយតែអើត​ក្បាលចេញមក​គាត់កំទេចភ្លាម​ នេះ​គឺជាសន្តានល្អរបស់​គាត់មួយដែល​យើងត្រូវទទួលស្គាល់​ ។ ​ដើម្បីស្ដាប់នឹងដឹង​បទវិភាគ​លំអិត​នេះទាំងស្រុងរហូត​ដល់ចប់​ អាចចូលស្ដាប់​វីដេអូសម្លេង​វិភាគ​ក្នុង​វេបសាយ​ ៖​


iklan banner x


Previous
Next Post »