ខាងប្រុសបងនិងថែរក្សាអូនខាងស្រីអូនស្រលាញ់បងតែម្តាយមិនព្រមព្រោះបងក្រ


មនុស្សប្រុស​ដែលមាន​សេចក្ដីស្មោះត្រង់​ ស្រលាញ់​នារីម្នាក់ពិត​ប្រាកដ ​គឺតែង​តែហូរទឹកភ្នែក​ព្រោះតែរឿងនេះ ​។ ​រឿងនេះតែង​តែវ៉ៃប្រហា​មនុស្សប្រុសស្មោះ​ត្រង់អោយយំ​ និងបាត់បង់​ស្នេហាដែល​ខ្លួនស្រលាញ់​ពេញបេះដូង​ជាញឹកញាប់ ​។ ​មនុស្សប្រុស​​ម្នា​ក់​បានខលចូល​កម្មវិធី​ រួចនិយាយ​ទុក្ខសោក​របស់ខ្លួនថា​ ខ្លួន​បានស្រលាញ់​នារីម្នាក់ ​ហើយនារីនោះ​ក៏ស្រលាញ់​ខ្លួនវិញដែរ​ ប៉ុន្តែម្តាយរបស់​ខ្លួនមិនយល់​ព្រមទេ ​ព្រោះគាត់​យល់ថាខាង​ស្រីមិនល្អទេ​ ព្រោះខាងស្រី​គេមាន​ទ្រព្យសម្បត្តិ​ច្រើនជាង​ ហើយចរិត​គ្រួសារខាងស្រី​​មិនល្អនោះទេ​ ហើយគេនិង​មិនលើក​កូនគេឲ្យមក​យើងនោះទេ​​​ ព្រោះគ្រួសារ​យើងក្រជាងគេ​ ពេលនោះ​បុរសនោះ​ បានបង្ហាញ​ជំហររបស់ខ្លួនថា​ ខ្ញុំស្រលាញ់នាង ​នាងគ្មានកំហុសទេ ​ខ្ញុំត្រូវតែយកនាង ​ហើយរស់នៅជា​មួយនាង​ ទោះជាមានរឿង​អ្វីក៏ដោយ​ គ្រួសារ​របស់នាង​មិនល្អមែន​ តែនាងផ្សេង​គ្រួសាររបស់​នាងផ្សេ​​ង​​ មិនមែនគ្រួសាររបស់​​នាងមិន​ល្អធ្វើអោយ​នាងមិនល្អ​ដែរនោះទេ​ ដោយសារបុរស​នោះបង្ហាញជំហរ​បែបនេះ​ គ្រួសាររបស់ខ្លួន​ក៏ឈប់ជំទាស់រួចយល់ព្រម​ ចំនែកគ្រួសារខាងស្រីវិញ ​គឺពួកគេមិន​ព្រមដាច់ខាត់​​​ ​​​​​ជាពិសេសម្តាយរបស់នាង​ ព្រោះពួកគេមើលឃើញ​ថាគ្រួសារខាងប្រុសក្រក្រី ​មិនអាចចិញ្ចឹមកូនស្រី​របស់ពួកគេរស់ឡើយ ​ទោះជា​ពួកគេដឹងថាកូន​ស្រីរបស់ខ្លួន​ បានស្រលាញ់​គ្នាជាមួយបុរសនោះ​ហើយក៏​ដោយ  ​។​ នៅពេលនេះបុរសនោះ​បានបង្ហាញ​ជំហរដាច់ខាត់​ត្រូវតែស្រលាញ់​នាងចំពោះ​គ្រួសាររបស់គេ​រួចហើយ ​ទោះជាគ្រួសារ​របស់បុរសនោះជំទាស់ ​ក៏គេ​ត្រូវតែស្រលាញ់​នាងយកនាងដែរ​ ចំនែកខាងស្រីវិញ​បែរជាបង្ហាញ​សកម្មភាព​រារែកខ្លាចម្តាយ​ខ្លួនទៅវិញ​ ព្រោះម្តាយរបស់​នាងបាននិយាយថា​ដាច់ខាត់មិន​អាចយកបុរស​ម្នាក់នោះទេ ​បើនាងហ៊ាន​យកបុរសនោះ​គាត់និងកាត់ការណ៏​នាងចោលអោយ​ចេញពីគ្រួសារ​របស់នាង ​ដោយសារសកម្ម​ភាពរារាំងពីម្តាយ​របស់នាងនេះ​ហើយ​ ទើបបង្ករអោយ​មានមានអារម្មណ៏​ខ្លាចហើយរារែកក្នុង​សេចក្ដីស្នេហារវាង​នាងនិងបុរសម្នាក់នោះ​ ។​ បងប្អូនដែលជាបុរស​ ហើយធ្លាប់​ជួបនៅបញ្ហានេះ​រហូតដល់បាត់បង់​ស្នេហារបស់ខ្លួន ​ពិតជាយល់​អារម្មណ៏មួយ​នេះហើយ​ ថាវាឈឺចាប់ប៉ុណ្ណា​ ហើយកាន់តែឈឺចាប់​ទៅទៀតនោះ ​នៅពេល​មនុស្សស្រីយើង​ស្រលាញ់ពេញ​បេះដូង​ ហ៊ានប្រឈម​គ្រប់ឧបសគ្គ​ទាំងអស់​ដើម្បីនាង ​តែផ្ទុយមកវិញ​នាងបែជាបញ្ចេញ​សកម្មភាព​រារែក​ រឺបោះបង់យើង​ចោល ​ព្រោះតែការរារាំង​ រឺដាក់សំពាធ​ពីគ្រួសាររបស់នាង​ ។​ ដើម្បីដឹងសាច់រឿង​លំអិត​ រឺដឹងដំណោះ​ស្រាយដែល​វាគ្មិនផ្តល់ឲ្យចំពោះ​បញ្ហានេះ​ អាចចូលស្ដាប់​ការបកស្រាយ​ទាំងស្រុង​ខាងក្រោម ​៖​


iklan banner x




Previous
Next Post »