សត្វដង្កូវវាឆ្ងាញនិងការស៊ីអាច៏ណាស់វាមិនចង់សម្លាប់ខ្លួនដើម្បីកើតជាមនុស្សទេ


មនុស្សតែង​ខ្ពើមមើលងាយ​ថា​ ដង្កូវអាក្រក់ ​កខ្វក់គួរអោយ​ខ្ពើមរអើម ​ហើយជា​ញឹកញាប់តែង​តែប្រើពាក្យបង្អាប់​រឺជេរគ្នាថា​ អាដង្កូវទៀតផង​ ។​ នេះមកពីបង​ប្អូនមិនយល់​ពីច្បាប់ធម្មជាតិ ​ទើបបងប្អូនយល់​ដូចនេះ ហើយ​វាមិនខុសឆ្គងអ្វី​នោះទេ ​ដែលបងប្អូន​យល់បែបនេះ ​ព្រោះក្នុងភាព​ជាមនុស្ស ​យើងមើលឃើញ​ថាដង្កូវវាពិត​ជាគួរអោយខ្ពើមរអើម​មែនបើប្រៀប​ធៀបនិងយើង​ដែលជាមនុស្ស ​ប៉ុន្តែបើគិតតាម​ច្បាប់ធម្មជាតិ​សាកលវិញ ​យើងនិងមើល​ឃើញថា ​ដង្កូវវាគ្មាន​គួរអោយខ្ពើមរ​អើមអ្វីទេ​ ព្រោះធម្មជាតិ​របស់វាគឺបែបនោះ ​អញ្ជឹងវារស់​តាមបែប​នោះឯង​ ចំពោះយើង​ជាមនុស្ស ​យើងអាចបញ្ញត្តិថា​ ​ដង្កូវជាសត្វកខ្វក់បាន ​តែ​យើងត្រូវដឹង​ខ្លួនយើងអោយ​ច្បាស់ណាស់​ វាគ្រាន់តែការ​បញ្ញាត្តិក្នុងភាពយើង​ជាមនុស្សប៉ុណ្ណោះ​ តែសម្រាប់ធម្មជាតិ​រឺច្បាប់ធម្មជាតិ​សាកល ​វាគ្មានអ្វីអាក្រក់​គ្មានអ្វីល្អទេ​ ធម្មជាតិគឺវាអញ្ជឹង ​វាតាក់តែងឡើងបែបហ្នឹង ​។ ​យើងខ្ពើមដង្កូវ ចំ​នែកដង្កូវវាក៏​ខ្ពើមយើងដូចគ្នា​ វាក៏ប្រហែលជា​គិតថាមនុស្ស​នេះអាក្រក់ ​គួរអោយខ្ពើមជាង​វាទៅទៀត​ ព្រោះរូបរាងវា​មូលរលោង​គ្មានអ្វីទាំងអស់ ​មើលទៅគ្នាអ្វី​រញ៉េរញ៉ៃ​នោះទេ ​តែចំនែកមនុស្ស ​មានដៃ ​មានជើង​ មានរុន្ធច្រមុះ ​មានរុន្ធមាត់ ​ក្នុងមាត់មាន​អណ្ដាត​................​...........​... ​បើក្នុងភាពជា​ដង្កូវមើលយើងវិញ ​វាប្រាកដជា​ខ្លាចហើយខ្ពើម​មនុស្សងាប់មិនខាន់​ ព្រោះក្នុងភាព​វាជាដង្កូវ ​។​ ដង្កូវវាមិនចង់​ក្លាយជាមនុស្សទេ ​វាចង់កើតជា​ដង្កូវគ្នាវា​នោះហើយ ​ព្រោះវាមានស្រី​ស្អាតដង្កូវរបស់វា ​វាមានអាច៏​ដល់ឆ្ងុយឆ្ងាញ​របស់វា​ បើចង់អោយវា​កើតជា​មនុស្ស ​វានិងសួរថា​​ តើកើតមកជា​មនុស្សមាន​អាច៏ស៊ីទេ​ ? ​បើយើងថាមនុស្ស​មិនស៊ីអាច៏ទេ​ វានិងប្រឆាំង​ដាច់ខាត់មិន​កើតជាមនុស្សទេ​ ព្រោះកើតជាមនុស្ស​គ្មានអា​ច៏ដើម្បីអោយវាស៊ី ​។ ​សភាវទាំង​អស់ដែល​កើតក្នុងលោក​វាគ្មានអ្វីល្អ​គ្មានអ្វីអាក្រក់ទេ​ បើវាកើតកន្លែង​ណាបានវា​រស់កន្លែងនោះ​បានហើយ​ ហើយ​បងប្អូនត្រូវចង់​ចាំថា​ មនុស្សក៏ជា​សត្វមួយដែរ​​ បើបងប្អូនរស់​នៅតាមតែសភាវ​គតិ ​ដោយគ្មាន​ចេះគិតពិចារណា​ស្វែងរកហេតុ​និងផលទេ ​នោះបងប្អូនក៏មិន​ខុសពីសត្វតិរច្ឆាន​ទាំងឡាយដែរ ​។ ​តើគួរធ្វើដូចម្ដេច​ដើម្បីអោយ​ជីវិតមនុស្ស​ក្លាយជា​មនុស្សពិតប្រាកដ​ ដោយមិនក្លាយជា​ខ្លួនមនុស្សចិត្ត​ជាតិរច្ឆាន​ ? ​ដើម្បីស្ដាប់​ការបកស្រាយ​បន្ថែម​ រួមទាំងឆ្លើយ​និងសំនួរខាងលើ​ អាចចូលស្ដាប់ការ​ពន្យល់ក្នុង​វេបសាយ ​៖​


iklan banner x


Previous
Next Post »