loading...

សន្ធិសញ្ញាព្រំដែនគោកជាមួយវៀតណាមឆ្នាំ2005ទោះខឹមវាសនាមិនលើកដៃក៏វាចេញ


ឆ្នាំ២០០៥ជា​ឆ្នាំដែលកម្ពុជា​មានភាពចម្រូង​ចម្រាសគ្នា​ពេញផ្ទៃប្រទេស​ រហូតដល់​មានការចាប់​ខ្លួនសមាជិក​គណបក្ស​នយោបាយ​ រួមទាំងអង្គការ​សង្គមស៊ី​វិលមួយចំនួន​ដាក់គុកទៀត​ផង ​។ ​ក្នុងនោះយើង​ឃើញមាន​មនុស្សល្បីៗ​មួយចំនួននៅ​ក្នុងស្រុកខ្មែរ ​ត្រូវបានរដ្ឋា​ភិបាលចាប់​ដាក់គុក​ ដូចជា​ លោក ​​កឹម សុខា​ លោក​ រ៉ុង ឈុន ​និងលោក​ ម៉ង់ សូណង់ដូរ ​ជាដើម ​ហើយមូលហេតុដែល​ជាភាពចម្រូង​ចម្រាសធំមួយ​ ឈានទៅដល់​ការចាប់មនុស្ស​ក្នុងបក្សប្រឆាំង​ដាក់គុកនោះ ​គឺការអនុម័ត​សន្ធិសញ្ញា​បំពេញបន្ថែម​ព្រំដែនគោក​ជាមួយប្រទេស​វៀតណាម​ឆ្នាំ២០០៥ ​។ ​នៅក្នុងស្ថាន​ការណ៏នោះ ​លោក ​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ថែមទាំងបាន​ចូលបំភ្លឺចំពោះការ​អនុម័តនោះ​នៅមុខរដ្ឋសភា​ទៀតផង ​​ហើយវាក៏ជា​ពេលដែល​ត្រូវអនុម័តសន្ធិ​សញ្ញានោះ​អោយចេញ​ជាផ្លូវការដែរ​ ។ ​លោក​ ខឹម វាសនា​ ដែលកាលនោះ​នៅជាអ្នក​តំណាងរាស្រ្ត​នៅឡើយ ​ហើយ​មានវត្តមាន​​ក្នុងរដ្ឋសភា​នៅពេលនោះ​ បានថ្លែងប្រាប់ថា ​ជាទូទៅនៅក្នុងរដ្ឋ​សភា ​ច្បាប់គេអនុម័ត​ម្តង១មាត្រា​ម្តង១មាត្រា​ ហើយកាលនោះ​គ្រប់មាត្រាទាំង​អស់​ សមាជិកសភា​របស់បក្សកាន់​អំណាចដែល​មានសម្លេង​គ្រប់គ្រាន់​ គេបាន​លើកដៃអនុម័ត​រួចរាល់អស់​ហើយ ​ចំនែកលោក ​ខឹម វាសនា ​វិញ ​លោកមិន​បានចូលរួមលើក​ដៃអនុម័តមាត្រា​នីមួយៗរបស់​ច្បាប់នោះទេ​ ព្រោះលោកមិន​ពេញចិត្ត​ ប៉ុន្តែទោះជាលោក​មិនលើកក៏​ច្បាប់នោះ​ចេញដែរ​ ព្រោះសម្លេងដែល​គាំទ្រមានសម្លេង​ភាគច្រើន​ បន្ទាប់ពីគេអនុម័ត​មាត្រានីមួយៗ​រួចហើយ​ គេក៏អនុ​ម័តសរុបចុងក្រោយ​យកច្បាប់នោះ​ទៅប្រើការតែម្ដង​ ចំនែកលោក​ ខឹម វាសនា ​ដែលមិនបាន​ចូលរួមអនុម័ត​មាត្រានីមួយៗ​ជាមួយគេ ​លោកគិតថា ​ដល់ការ​អនុម័តសម្រេច​ចុងក្រោយហើយ ​ទោះជាលោកលើក​ដៃអនុម័តរឺ​មិនលើកដៃអនុ​ម័តក៏ច្បាប់នោះ​ចេញដែរ​ ព្រោះមាត្រានីមួយៗ​គេបានអនុម័ត​ចេញរួចហើយ​ អញ្ជឹងហើយលោក​ក៏សម្រេចចិត្តជួយ​លើកដៃអនុម័ត​អោយគេចុះ ​ព្រោះចង់បន្ទន់​ចិត្តលោក ​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ដើម្បីអោយដោះលែង​ កឹម សុខា​ រ៉ុង ឈុន​ និង ​ម៉ង់ សូណង់ដូរ ​ដែលកំពុងជាប់​គុកនោះ​ ព្រោះមុននិង​ច្បាប់ផ្ដើម​អនុម័ត​ច្បាប់នេះ ​លោក​ ខឹម វាសនា ​បានឡើងនិយាយ​ជួយអោយលោក ​ហ៊ុន សែន ​ទន្ទន់ចិត្តហើយដោះ​លែងមនុស្សដែល​កំពុងជាប់គុកនោះ​ម្តងរួចមកហើយ​ ។ ​ដើម្បីដឹងសាច់រឿង​លំអិតទាំងស្រុង ​សូមស្ដាប់ការបក​ស្រាយផ្ទាល់ពី​លោក​ ខឹម វាសនា ​នៃវីដេអូ​សម្លេងក្នុង​វេបសាយនេះ​ ៖​


iklan banner x


Previous
Next Post »
loading...