loading...

បក្សមួយខ្លាំងគឺខ្លាំងរបស់យើងមិនមែនខ្លាំងព្រោះចំនុចខ្សោយរបស់អ្នកដ៏ទៃទេ


 គណបក្ស​នយោបាយ​មួយ​ដែល​ខ្លាំង ​មិនមែន​ខ្លាំងព្រោះ​តែបក្ស​ម្ខាង​ទៀត​ខ្សោយ​ រឺ ​បក្សម្ខាង​ទៀតត្រូវ​បានពលរដ្ឋ​ស្អប់ច្រើន​នោះទេ ​គឺបក្ស​មួយខ្លាំង​គឺខ្លាំងរបស់​យើងមិន​មែនខ្លាំង​ព្រោះចំនុច​ខ្សោយរបស់​បក្សគេ​ទេ ​ព្រោះថា​ពេលដែល​យើងឈ្នះ​ឆ្នោត​គឺជាពេល​ដែរយើង​ធ្វើ​ ហើយគេ​ចាំមើល​យើងម្ដង​ អញ្ជឹងបើ​យើងឈ្នះ​ព្រោះតែ​បក្សម្ខាង​ទៀតត្រូវ​ពលរដ្ឋ​ស្អប់ខ្លាំង ​ដោយយើង​មិនមាន​អ្វីដែរ​ជាចំនុច​ពិសេស​របស់យើង​ សំរាប់យក​ទៅផ្ដួល​គួរប្រកួត​របស់យើង​ដើម្បីឡើង​ទៅ​អភិវឌ្ឍន៏​ប្រទេសទេ​នោះ ​នោះពេល​យើងឈ្នះ​ឆ្នោតហើយ​កាន់​ការងារ​ស្រុក​ទេស​ម្ដង ​គឺគេពិតជា​វ៉ៃប្រហា​យើងវិញ​មិនខាន់ ​ព្រោះយើង​ដូចតែ​គេអញ្ជឹង​មិន​អាចជួយ​ប្រទេស​បានទេ ​ចេះតែវ៉ៃ​ប្រហាចំនុច​ខ្សោយរបស់​គេដើម្បី​យកឈ្នះ​គេ​​ប៉ុណ្ណោះ​ ។ ​បក្សមួយ​ដែលខ្លាំង ​គឺត្រូវតែ​មានចំនុច​ពិសេស​ខុសគេ ​ហើយដែល​ចំនុច​ពិសេស​នោះ​ គឺជាការ​អភិវឌ្ឍន៏​ប្រទេស​ដោយមាន​ប្រសិទ្ធិភាព​ គឺប្រទេស​ក្រោមការ​ដឹងនាំ​របស់បក្ស​ខ្លាំងនោះ​ ដាច់ខាត់​ត្រូវតែ​មានការ​ប្រែមុខ​ប្រែមាត់​ថ្មី​សំរាប់​ប្រទេសជាតិ​អោយបាន​ស៊ីជំរៅ​ មិនមែន​ត្រឹមតែ​ចេះវ៉ៃ​ប្រហា​ចំនុចខ្សោយ​របស់បក្ស​កាន់អំណាច ​ហើយហៅ​ថាបក្សខ្លាំង​នោះទេ​ ដែលខ្លាំង​ពិតប្រាកដ​នោះគឺមាន​គោល​ការណ៏​ច្បាស់លាស់​ ដែលអាច​អនុវត្តន៏​ទៅបាន​ផល​ប្រយោជន៏​សំរាប់ជាតិ​ពិតប្រាកដ​និងមាន​ប្រយោជន៏​សំរាប់ជាតិ​ធំធេង​ ។​ អ្នក​សារព័ត៌​មានសួរ​ លោក ​កឹម​ សុខា ​ថា ​តើហេតុអ្វី​ក៏​អាណាត្តិ​ក្រោយ​លោកសង្ឃឹម​ថាឈ្នះ​បក្សប្រជាជន​ លោក​ កឹម​ សុខា ​និយាយថា​ អាណាត្តិ​ក្រោយ​ពួកយើង​និងឈ្នះ​បក្សប្រជាជន​ហើយ​ ព្រោះឥលូវ​នេះ​ប្រជាជន​ខឹង​ស្អប់​ហ៊ុនសែន​និង​បក្សប្រជាជន​ណាស់ ​។​ អ្វីដែល​កឹម ​សុខា​និយាយនេះ ​តើត្រង់​ណា​ដែល​បញ្ជាក់ថា​បក្ស​កឹម​ សុខា​ខ្លាំងទៅ​ ?​ សូមស្ដាប់​ការវិភាគ​ទាំងស្រុង​នៃ​វីដេអូ​សម្លេង​ក្នុង​វេបសាយ​ ៖​




Previous
Next Post »
loading...