អំណាចប្រមូលផ្ដុំសិទ្ធិនិងអំណាចជាម្ចាស់មិនស្ថិតលើពលរដ្ឋច្បាប់ចំពោះអ្នកដឹកនាំគ្រាន់ជាសីលធម៌


នៅក្នុង​ប្រទេសមួយ​ដែលអំណាច​ប្រមូលផ្ដុំ​ ជាក់ស្តែង​ប្រទេស​ដែល​អំណាច​ប្រមូលផ្ដុំ​ដូចប្រទេស​កម្ពុជា​យើងនេះ ​សិទ្ធិជា​ម្ចាស់និង​អំណាច​ជាម្ចាស់​មិនស្ថិត​លើដៃ​ប្រជាពលរដ្ឋ​ឡើយ ​គឺអំណាច​ប្រមូលផ្ដុំ​តែលើដៃ​អ្នកដឹកនាំ​ប្រទេស​តែ​ម្នាក់គត់​ ដែលវាជា​គ្រោះថ្នាក់​បំផុតសំរាប់​ប្រទេសជាតិ​ក៏ដូចជា​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​ផងដែរ​ ។ ​ប្រទេស​យើងកាន់​លិទ្ធិ​ប្រជាធិបតេយ្យ ​ដែលក្នុង​ភាព​ត្រឹមត្រូវ​ សិទ្ធិនិង​អំណាច​ជាម្ចាស់​ប្រទេស​ត្រូវស្ថិត​ក្នុងកណ្ដាប់​ដៃពលរដ្ឋ​ដែលជា​ម្ចាស់​សិទ្ធិម្ចាស់​អំណាច​ ប៉ុន្តែព្រោះ​តែភាព​ល្ងិតល្ងង់​នៃ​ប្រជាពលរដ្ឋ​ដោយ​មិនបាន​ចូលរួម​ការងារ​ដឹង​លឺកិច្ចការ​ប្រទេសជាតិ​ ទើបធ្វើអោយ​អ្នកដឹកនាំ​ដែរមិន​ស្មោះត្រង់​និង​ជាតិ​ លួចប្រមូល​ផ្ដុំអំណាច​ពេញ​ក្នុងដៃ​ ហើយបង្កើត​ជារូបភាព​ ស្ដេចក្នុង​រូបភាពថ្មី​ ឡើង​ គ្រាន់តែ​យើងមិន​ហៅគេថា​ស្ដេច​ប៉ុណ្ណោះ ​តែធាត់ពិត​អ្នកដឹកនាំ​ក្នុងអំណាច​ប្រមូលផ្ដុំ​នៅក្នុង​ប្រទេស​មួយ​ គឺប្រៀប​ដូចជា​ស្ដេចអញ្ជឹង​ ហើយសិទ្ធិ​និងអំណាច​ក្នុងភាព​ជាម្ចាស់​របស់ពលរដ្ឋ​ក៏បាត់​បង់ដែរ​ ជាក់ស្ដែង​ដូចប្រទេស​កូរ៉េខាងជើង​អញ្ជឹង​ ដែលមេដឹកនាំ​ប្រមូលផ្ដុំ​អំណាច​ប្រៀបដូច​ជាស្ដេច​អញ្ជឹង​(ស្ដេចក្នុងរូបភាពថ្មី)​ ហើយអោយ​តែអ្នកដឹក​នាំ​ប្រមូលផ្ដុំ​អំណាច​បានហើយ​ គេចង់ធ្វើ​អ្វីយើង​ជាពលរដ្ឋ​ស្លូតត្រង់​ក៏បាន​គេចង់​ធ្វើបាប​យើងក៏​បាន ដោយ​មិនខ្លាច​ច្បាប់ឡើយ ​ព្រោះប្រទេស​ដែលអំណាច​ប្រមូលផ្ដុំ​ ច្បាប់មាន​ឥទ្ធិពល​តែលើ​ប្រជាពលរដ្ឋ​ស្លូតត្រង់​ធម្មតាប៉ុណ្ណោះ​ តែចំពោះ​អ្នកមាន​អំណាច​ច្បាប់មាន​តម្លៃ​គ្រាន់​តែជា​សីលធម៌​របស់ពួក​គេប៉ុណ្ណោះ ​គឺបើពួកគេចង់​គោរព​ក៏គោរព​ទៅ ​បើពួកគេ​មិនចង់គោរព​ក៏គ្មាន​អ្នកណា​ហ៊ានធ្វើអ្វី​ពួកអ្នកមាន​អំណាច​រឺអ្នក​ដឹកនាំ​ទាំងនោះ​ដែរ​ ។​ អាចចូល​ស្ដាប់កា​របកស្រាយ​លំអិត​ក្នុង​វេបសាយ ​៖​



Previous
Next Post »