ចង់ប្រើជីវិតចុងក្រោយមើលថែកូន២នាក់តែអាប្ដីថោកក្បត់មានស្រីថ្មីខលមករំខាន់រហូត


ចង់ប្រើ​ជីវិត​ចុង​ក្រោយ​មើល​ថែកូន​២នាក់​តែអា​ប្ដីថោក​ក្បត់មាន​ស្រីថ្មី​ខល​មក​រំខាន់​រហូត​

បងស្រី​ម្នាក់ខល​ចូល​កម្មវិធី​ដោះ​ស្រាយ​វិបត្តិ​ស្នេហា ​ដោយរាប់​រៀបថា ​គាត់និង​ប្ដីរៀបការ​ជាមួយ​គ្នា៨ឆ្នាំ​ហើយ ​មានកូន​ចំនួន២នាក់​ តែប្ដី​គាត់តែង​តែលួច​លាក់ក្បត់​មានស្រី​ក្រៅដោយ​មិនអោយ​គាត់ដឹង ​លុះដល់​ពេលគាត់​ដឹងរឿង ​គាត់ឆ្អែត​ចិត្តពេក ​ព្រោះខ្លួន​ខំ​ស្រលាញ់ប្ដី​ ស្មោះត្រង់​និងប្ដី​មិនគួរ​ប្ដីក្បត់​ខ្លួនលួច​លាក់ទៅ​រស់នៅ​ជាមួយ​ស្រីក្រៅ​អញ្ជឹងសោះ​ បន្ទាប់មក​គាត់ក៏​សម្រេច​ចិត្តលែង​លះប្ដី​ថោកទាប​នោះចោល​ទៅ ​។​ តែប្ដី​ថោកទាប​នោះតែង​តែខល​មករំខាន់​ជីវិត​បងស្រី​និងកូន​រហូត ​ទោះជា​បងស្រី​ព្យាយាម​គេចពីគេ​ កាច់ស៊ីម​ចោល​យ៉ាង​ណាក៏​ដោយ ​ក៏មនុស្ស​ប្រុសថោក​ទាប​នោះនៅ​តែរកលេខ​ខលមក​បាន​ ដោយ​រំខាន់​ជីវិត​បងស្រី​ធ្វើអោយ​បងស្រី​ឈឺចាប់​គ្រប់ពេល​ឃើញ​លេខគេ​ខលមក​ ។ ​បងស្រី​គ្រាន់តែ​ចង់ប្រើ​ពាក់កណ្ដាល​ជីវិតចុង​ក្រោយរបស់​គាត់មើល​ថែកូន​ទាំង​២នាក់​អោយបាន​ល្អ​ប៉ុណ្ណោះ​ តែប្ដី​នោះតែង​តែខលមក​និយាយ​ពាក្យ​ផ្សេងៗ​អោយ​បងស្រី​ឈឺចាប់​ ។ ​ពេលនេះ​បងស្រី​សម្រេចចិត្ត​ខលចូល​កម្មវិធី​ដោះស្រាយ​វិបត្តិស្នេហា​ដើម្បីអោយ​លោកពូ​វាគ្មិន​ជួយផ្ដល់​មត្តិយោបល់​និង​ដោះស្រាយ​ ។ ​ស្ដាប់​វីដេអូ​សម្លេង​ទាំងស្រុង​ក្នុង​វេបសាយ​ ៖​




Previous
Next Post »