យើងមិនអាចសំគាល់មនុស្សម្នាក់ជាសប្បុរសតាមកាយរឺវាចារគេឡើយតែអាចស្ទង់លើបេះដូងគេ

មនុស្សពិត​ប្រាកដ​គឺបេះដូង​(ដួងចិត្ត)​ ព្រោះបេះដូង​ជាប្រភព​បញ្ជា​សកម្មភាព​មនុស្សតាម​កាយរឺវាចារ​ ដូចគ្នាដែរ​ សប្បុរស​រឺមនុស្សល្អ​ពិតប្រាកដ ​យើងមិនត្រូវ​កំណត់ត្រឹម​មើល​កាយរឺវាចារ​របស់គេ​នោះទេ ​គឺយើងត្រូវ​មើល​ស្ទង់​ដួងចិត្ត​របស់​គេ ​តើគេពិត​ជា​ជនសប្បុរស​ពិតប្រាកដ​ រឺគ្រាន់តែ​ធ្វើជា​សប្បុរស​ដើម្បីផល​ប្រយោជន៏​ផ្ទាល់ខ្លួន​ណាមួយនោះ​ ។​ មនុស្សមួយ​ចំនួន​ ប្រឹងធ្វើ​ខ្លួនជា​សប្បុរស​ តែក្នុង​ចិត្តគិតដល់​ផលប្រយោជន៏​ផ្ទាល់ខ្លួន​ដែលបាន​ពីទង្វើរ​របស់ខ្លួន​ ការធ្វើ​ទង្វើរ​ដែលយើង​ហៅថាល្អ ​តែក្នុងចិត្ត​ធ្វើដើម្បី​តែផល​ប្រយោជន៏​អ្វីមួយនោះ​ យើង​មិនអាច​ហៅទង្វើរនោះ​ថាជា​ទង្វើរល្អ​រឺទង្វើរ​សប្បុរស​នោះទេ ​ព្រោះគេប្រឹង​ធ្វើក៏​ដើម្បី​ប្រយោជន៏​គេដែរ​ បើមិនបាន​ផលប្រយោជន៏​មកគេ​ក៏គេមិន​ប្រឹងធ្វើដែរ​ មិន​មែនដោយ​ទឹកចិត្ត​បេះដូង​ជួយ​សង្គ្រោះ​នោះទេ​ ។​ ដើម្បីស្ដាប់​ការពន្យល់​លំអិត​អំពី​លក្ខណះ​ពិតប្រាកដ​របស់សប្បុរស​រឺមនុស្សល្អ​ អាចចូល​ស្ដាប់វីដេអូ​សម្លេង​ក្នុង​វេបសាយ​ ៖​


Previous
Next Post »