គោរពភាពជាមនុស្សរបស់មនុស្សគឺនិយាយប្រាប់ហេតុផលឲ្យគេយកទៅពិចារណាខ្លួនឯងមិនមែនឲ្យជឿទេអ្នកប្រាជ្ញបណ្ឌិតល្បីៗលើលោក ក៏ដូចជាព្រះពុទ្ធព្រះបរមគ្រូដែលជាបុគ្គលត្រាស់ដឹង បានសំដែងថា អ្នកមិនគួរជឿអ្នកដ៏ទៃដោយប្រាសចាកហេតុផលឡើយ ពេលគេសំដែងរឺប្រាប់ពីអ្វីមួយអ្នកកុំជឿគេដោយព្រោះតែគេជាមនុស្សល្បីៗ គឺត្រូវស្ដាប់អ្វីដែលគេនិយាយរួចគិតត្រិះរិះពិចារណានៅហេតុផលរបស់គេ​ តើគេមានហេតុផលរឺទេ ? តើហេតុផលរបស់គេត្រឹមត្រូវសមរម្យរឺទេ ? បើហេតុផលរបស់គេអ្នកគិតវិភាគពិចារណាទៅឃើញថាមិនត្រូវត្រូវរឺមិនសមរម្យ អ្នកត្រូវសួរគេវិញមិនត្រូវជឿគេឡើយ ព្រោះបើអ្នកចេះតែធ្វើតាមគេព្រោះតែការជឿដោយអ្នកមិនយល់ អ្នកអាចត្រូវគេនាំឲ្យធ្វើទង្វើរខុសឆ្គងដោយមិនខ្លួន ព្រោះតែអ្នកមិនយល់ហើយជឿនោះហើយ ហេតុដូច្នោះហើយ រាល់ពេលអ្នកណាម្នាក់ពន្យល់អ្វីមួយទៅកាន់អ្នក ដាច់ខាត់អ្នកកុំជឿ គឺអ្នកយកហេតុផលដែលគេនិយាយពន្យល់នោះមកត្រិះរិះពិចារណាដោយខ្លួនឯង បើសមរម្យមានហេតុផលត្រឹមត្រូវចាំអ្នកទទួលយក តែបើគ្មានហេតុផលសមរម្យត្រឹមត្រូវទេអ្នកកុំទទួលយកឲ្យសោះ ព្រោះការពន្យល់នោះក្លាយជាចំនេះដឹងរបស់អ្នកដ៏រាបណាអ្នកយល់ច្បាស់លាស់ចំពោះការពន្យល់នោះ តែបើអ្នកមិនយល់ទេដោយគ្រាន់តែជឿគឺមានន័យថាអ្នកមិនយល់រឺមិនបានចំនេះដឹងពីការពន្យល់នោះឡើយ ។ បើយើងជាមនុស្សល្អត្រឹមត្រូវនិងមានជំរៅ យើងនិងមិនធ្វើអ្វីមួយដើម្បីឲ្យអ្នកដ៏ទៃជឿឡើយ ព្រោះគេក៏ជាមនុស្សយើងក៏ជាមនុស្សមានខួរក្បាលដូចគ្នាសម្រាប់គិតត្រិះរិះពិចារណា ដូចច្នោះបើយើងគោរពភាពជាមនុស្សរបស់គេ ដោយគិតថាគេមានខួរក្បាលមួយដូចយើងដែរ យើងមិនគួរនិយាយប្រាប់ដើម្បីឲ្យគេជឿនោះទេ គឺយើងគ្រាន់តែពន្យល់ប្រាប់នៅអ្វីដែលយើងចង់ប្រាប់ រឺពន្យល់ហេតុផលនៅអ្វីដែលយើងយល់ឃើញប៉ុណ្ណោះ រួចទុកឲ្យគេគិតត្រិះរិះពិចារណាដោយខ្លួនឯង ហើយជជែកសួរនាំហេតុផលមកយើងវិញបើគេយល់ឃើញថាការយល់របស់យើងខុស ដោយប្រើហេតុផលរបស់គេក្នុងភាពជាមនុស្សដែលមានខួរក្បាលមួយដូចគ្នា ។

Previous
Next Post »