អយុត្តិធម៌ពេញប្រទេសធ្វើកញ្ជះគេក្រៅប្រទេសរាប់លាននាក់និយាយថាប៉ុណ្ណឹងហើយចង់បានប៉ុណ្ណាទៀត


ពលរដ្ឋ​ខ្មែរ​រាប់​លាន​អ្នក​ ចេញ​ទៅ​ធ្វើ​ការ​ងារ​កញ្ជះ​គេ​នៅ​ប្រទេស​ថៃ​ ហើយ​រាប់​ម៉ឺន​នាក់​ទៅ​ធ្វើ​កញ្ជះ​គេ​នៅ​កូរ៉េ​ ហើយ​នៅ​រាប់​ម៉ឺន​នាក់​ដ៏ទៃ​ទៀត​ដែល​ចេញ​ទៅ​ធ្វើ​ការ​ងារ​កញ្ជះ​គេ​នៅ​ប្រទេស​ផ្សេងៗ​លើ​ពិភព​លោក​បែក​បង​បែក​ប្អូន​បែក​គ្រួសារ​ហើយ​មួយ​ចំនួន​ត្រូវ​ស្លាប់​នៅ​ប្រទេស​គេ​ដោយ​មិន​បាន​មក​ដល់​មាតុ​ភូមិ​កំណើត​ទៀត​ផង​ មិន​តែប៉ុណ្ណោះ​មាន​រឿង​អយុត្តិធម៌​សង្គម​កើត​ពេញ​ផ្ទៃ​ប្រទេស​ ប្លន់​បំផ្លាញ​ប្រជាពលរដ្ឋ​ខ្លួន​ឯង​ដោយ​អ្នក​មាន​អំណាច​ ការងារ​ក្នុង​ស្រុក​បាន​ប្រាក់​ខែ​ថោក​តែ​ទំនិញ​ឡើង​ថ្លៃ​គ្រប់​បែបយ៉ាង​ ប៉ុណ្ណឹង​ហើយ​នៅ​ប្រើ​ពាក្យ​ថា​បាន​ប៉ុណ្ណឹង​ហើយ​ចង់​បាន​ប៉ុណ្ណា​ទៀត​ ។ ​យើង​មាន​ខួរក្បាល​ដូច​គ្នា​ ​កុំ​ឲ្យ​គេ​បន្លំ​បន្ល​ប់​យើង​បាន​ យើង​ប្រើ​ខួរ​ក្បាល​របស់​យើង​គិត​ពិ​ចារណា​ដោយ​ខ្លួន​ឯង​គិត​ឲ្យ​ឃើញ​ថា​ ​តើ​ពាក្យ​បាន​ប៉ុណ្ណឹង​ហើយ​ចង់​បាន​ប៉ុណ្ណា​ទៀតជា​ពាក្យ​ត្រឹមត្រូវ​ដែររឺទេ ​? ​ឥលូវដើម្បី​ឲ្យបងប្អូនមានមូលដ្ឋានគ្រិះ​ខ្លះដើម្បីយកទៅគិតពិចារណា​ យើងនិងពន្យល់បងប្អូនពីរឿងនេះ​ដោយប្រើហេតុផលនៃការយល់ឃើញ​របស់យើង បងប្អូនអាចស្ដាប់​ដោយគិតពិចារណាខ្លួនឯងថា ​ហេតុផលនៃរឿងដែលយើង​ផ្ដល់ឲ្យនេះត្រឹមត្រូវរឺយ៉ាងណា ​បើបងប្អូនគិតថាមិនត្រឹមត្រូវមិនសមហេតុផលទេ ​បងប្អូនត្រូវសួរនាំរកហេតុផលបញ្ជាក់ភ្លាម​ ហើយបើយល់ថាមិនច្បាស់កន្លែងណាមួយ​សួរបញ្ជាក់ភ្លាមដើម្បីឲ្យកាន់តែច្បាស់លាស់ ​។ ​សូមស្ដាប់ការពន្យល់លំអិត​ដោយវីដេអូសម្លេងក្នុងវេបសាយនេះ​បើយល់ថាមិនត្រឹមត្រូវរឺមិនច្បាស់លាស់​កន្លែងណាមួយសូម​comment​ក្នុងវេបសាយនេះ ​៖​ 

Previous
Next Post »