បារាំងកាត់ដីកម្ពុជាក្រោមឲ្យយួនកាត់ដីគោកប៉ុណ្ណោះ ដែនដីទឹកដែលមានកោះត្រល់មិនត្រូវបានកាត់ទេ


បារាំង​កាត់​ដី​កម្ពុជា​ក្រោម​ឲ្យ​យួន​កាត់​ដី​គោក​ប៉ុណ្ណោះ​ ដែនដី​ទឹក​ដែលមាន​កោះ​ត្រល់​មិន​ត្រូវបាន​កាត់​ទេ​

ពេល​បារាំង​សម្រេច​កាត់ដី​កម្ពុជា​ក្រោយ​ អោយ​ទៅវៀតណាម​ បារាំង​កាត់តែ​ដីផ្នែក​គោក​ប៉ុណ្ណោះ ​ចំនែក​ដីផ្នែក​ទឹកដែល​មានកោះ​ត្រល់​ក្នុងនោះ​ដែរ​ បារាំងមិន​បានកាត់​អោយ​វៀតណាម​នោះទេ ​នេះបើ​យើងផ្អែក​តាមឯក​សារ​ប្រវត្តិសាស្ត្រ ​។ ​តែជាក់​ស្ដែង​ពេលនេះ​កោះត្រល់​របស់យើង​ វាស្ថិត​ក្នុងការ​កាន់កាប់​គ្រប់គ្រង់​ដោយ​រដ្ឋាភិបាល​វៀតណាម​បាត់ទៅហើយ​ ដែលវាជា​ការកាន់​កាប់​ខុសច្បាប់​ទាំងស្រុង​ ព្រោះបើ​គិតតាម​ច្បាប់អន្តរ​ជាតិដែន​ទឹក​ ក្នុងការ​កាន់កាប់​កោះ​នីមួយៗ​នៃប្រទេស​នីមួយៗ​ គេវាស់​ចម្ងាយ​ពីដី​គោក​ទៅកាន់​កោះនោះ​ បើ​ប្រទេស​ណានៅ​ជិតកោះ​នោះជាង​គេ​ គឺកោះ​នោះ​ត្រូវបាន​ចាត់ទុក​ជាកោះ​របស់​ប្រទេស​ដែលជិត​ជាងគេ​ដោយ​ស្វ័យប្រវត្តិ​ ហើយបង​ប្អូនគិតចុះ​ ចម្ងាយពី​កោះត្រល់​មកដី​កម្ពុជា​យើងមាន​ចម្ងាយជាង​១២​គីឡូម៉ែត្រ​ ឯចម្ងាយ​ពីកោះត្រល់​ទៅ​វៀតណាម​មានចម្ងាយ​ជាង២០​គីឡូម៉ែត្រ​ អញ្ជឹងវា​ច្បាស់ណាស់​តាមច្បាប់​អន្តរ​ជាតិ​ គឺយើង​ជាម្ចាស់​មានសិទ្ធិ​គ្រប់គ្រង់​កោះត្រល់ ​តែបច្ចុប្បន្ន​នេះកោះ​ត្រល់​របស់ពួក​យើងត្រូវ​បាន​វៀតណាម​កាន់កាប់​គ្រប់គ្រង់​បាត់ទៅ​ហើយ​ ។ ​បើគិត​តាម​ឯកសារ​ប្រវត្តិសាស្រ្ត​ក៏​វៀតណាម​ចាញ់យើង​ បើគិតតាម​ច្បាប់​អន្តរជាតិ​ដែនទឹក​ក៏​វៀតណាម​ចាញ់យើង​ អញ្ជឹង​........​..........​......​..​។​ ដើម្បីស្ដាប់​ការបក​ស្រាយ​បង្ហាញពី​ប្រវត្តិសាស្ត្រ​ពិតរបស់​ប្រទេសយើង ​ដូចការ​រៀបរាប់​ត្រួសៗ​ខាង​លើនេះ​អោយកាន់​តែច្បាស់​លំអិត ​និង​ទាំងស្រុង​ អាចចូល​ស្ដាប់​វីដេអូ​សម្លេង​ក្នុង​វេបសាយ ​៖​


iklan banner x


Previous
Next Post »