យន្ដហោះជាតិឆ្នាំ៩៣ខ្ទេចព្រោះមីកាចិនយន្ដហោះបច្ចុប្បន្នយួនហ៊ុន៤៩%ក្រឡុកចង់លិច


យន្ដហោះ​ជាតិ​ឆ្នាំ៩៣​ខ្ទេច​ព្រោះ​មីកាចិន​យន្ដហោះ​បច្ចុប្បន្ន​យួនហ៊ុន​៤៩%​ក្រឡុក​ចង់លិច​

ដឹងរឿង​ពិតហើយ​ក្ដៅខ្លាំង​ណាស់​ !!!!!!​ ក្រោយការ​បោះឆ្នោត​ឆ្នាំ១៩៩៣​ យន្ដ​ហោះ​ជាតិខ្មែរ​​ដែលបាន​​ខ្ទេចខ្ទី​​ដោយសារ​សង្គ្រាមស៊ីវិល​ក៏ត្រូវ​បង្កើតឡើង​វិញ ​ដោយប្រើ​ប្រាស់ឈ្មោះ​ថា​ Royal Air Cambodge ​ហើយ​យន្ដហោះជាតិ​កាល​នោះត្រូវ​ដឹកនាំ​គ្រប់គ្រង់​ដោយព្រះ​ នរោត្តម​ រណឫទ្ធិ​ ។​ ដោយសារ​ខ្មែរមិនចេះ​រកស៊ី​ និងមិន​មានបទ​ពិសោធន៏​ក្នុងការ​គ្រប់គ្រង់​យន្ដហោះ ​ទើបទៅ​ជួលស្រ្តី​ម៉ាឡេស៊ី​កាត់ចិន​ដែលមាន​ជំនាញផ្នែក​គ្រប់គ្រង់​យន្ដហោះ ​អោយមក​ជួយគ្រប់គ្រង់​យន្ដហោះ​ជាតិរបស់ខ្លួន ​។​ កាលជំនាន់​នោះអ្នករក​ស៊ីសឹងតែ​គ្រប់គ្នា​ស្គាល់ស្រី​ម៉ាឡេ​កាត់ចិន​នោះច្បាស់​ណាស់ ​ហើយពួក​គេតែង​តែហៅ​នាងថា​​ មីកាចិន ​ព្រោះនាង​ជាមនុស្ស​ខូចបំផុត​ ដោយធ្វើ​បាប់អ្នក​រកស៊ីខ្មែរ​ ដែលដឹក​ទំនិញតាម​យន្ដហោះ​សឹងតែ​គ្រប់គ្នា​ ដើម្បីបាន​លុយចូល​ក្នុងហោប៉ាវ​របស់នាង​ផ្ទាល់ ​។ ​ការ​ប្រព្រិត្តិ​ទង្វើរខូច​របស់នាង ​បាននាំ​ភាពក្ដៅ​ក្រហាយ​ដល់អ្នក​រកស៊ីខ្មែរ​ដែលធ្វើ​ដំណើរ​តាម​យន្ដហោះ​ ហើយពួក​គេដាក់​ពាក្យប្ដឹង​នាងគ្រប់គ្នា​ តែទោះ​ជាគេ​ដាក់ពាក្យ​ប្ដឹងនាង​ទៅកាន់​អ្នកគ្រប់​គ្រង់ធំ​ដែលជា​ជនជាតិ​ខ្មែរយ៉ាង​ណាក៏​ដោយ​ ក៏គ្មាន​អ្នកណា​អាចធ្វើអ្វី​នាងបាន​ដែរ​ ព្រោះនាង​មានទំនាក់​ទំនង់​ក្ដជិត​ក្ដិតជា​មួយមេខ្មែរ​នោះ ​។ ​នាង​ប្រព្រិត្តិ​ទង្វើរខូច​នោះរក​លុយចូល​ហោប៉ាវ​ខ្លួន​បានយ៉ាង​ច្រើន​ ឯចំណែក​យន្ដហោះ​ជាតិកាន់​តែគ្មាន​មនុស្សជិះ​ទៅ​ ព្រោះនាង​ក្រឡុក​ពួកអ្នក​រកស៊ី ​និងជំរិតអ្នក​រកស៊ី​ដើម្បីតែ​លុយ​ យូៗទៅ​គេក៏លែង​ជិះយន្ត​ហោះ​ជាតិទៀត ​ទោះជា​តម្លៃសំបុត្រ​ចុះថោក​យ៉ាងណា​ក៏គេ​លែង​ចង់ជិះ​ ដោយ​គ្មានមនុស្ស​ជិះទៀត ​យន្តហោះ​ជាតិខ្មែរ​គ្រប់គ្រង់​ដោយរដ្ឋ​ក៏ត្រូវ​រលាយ​ក្ស័យធន​បាត់ទៅ ​។​ ប៉ុន្មានឆ្នាំ​ក្រោយមក​រដ្ឋក៏បង្កើត​យន្ដហោះជាតិ​ថ្មី​ ព្រោះនៅ​លើពិភព​លោក​ប្រទេសណា​ក៏មាន​យន្ដហោះ​ជាតិផ្ទាល់​ខ្លួនរបស់​គេដែរ​ អញ្ជឹងហើយ​ខ្មែរ​នឹកឃើញ​ចង់បាន​យន្ដហោះ​ជាតិផ្ទាល់​ខ្លួនដែរ​ ក៏បង្កើតយន្ដ​ហោះជាតិ​របស់ខ្លួន​ឡើងវិញ​ ប៉ុន្ដែប្ដូរ​ឈ្មោះថ្មី​កុំអោយ​គេគិត​ថាយន្ដ​ហោះជាតិ​ទើបតែ​បង្កើតនេះ​ដូច​យន្ដហោះ​ជាតិបង្កើត​ឆ្នាំ​១៩៩៣​ទៀត ​យន្តហោះ​ជាតិខ្មែរ​នៅពេល​បច្ចុប្បន្ន​នេះ​ឈ្មោះ​ Cambodia Angkor Air​ ។ ​ទៀតហើយ​​ព្រោះតែ​ខ្មែរមិន​ចេះរក​ស៊ីមិន​ចេះគ្រប់គ្រង់​យន្តហោះជាតិ ​ក៏ចូលហ៊ុន​គ្នាជា​មួយ​វៀតណាម​ គ្រប់គ្រង់​យន្ដហោះ​ជាតិខ្មែរ ​ដោយយួន​ចូលហ៊ុន​៤៩ភាគរយ​ឯខ្មែរចូល​ហ៊ុន​៥១ភាគរយ ​ដោយយួន​ជាអ្នក​គ្រប់គ្រង់​រៀបចំ​សឹងតែ​ទាំងអស់ ​។ ​បើបង​ប្អូនធ្លាប់​ជិះយន្ដ​ហោះជាតិ​ Cambodia Angkor Air ​បងប្អូន​ពិតជា​ដឹងហើយ​ គឺយ៉ាប់​ណាស់ ​ជួនកាល​ទិញសំបុត្រ​ហើយត្រូវ​លើកជើង​យន្ដហោះ​ទៅជិះ​នៅម៉ោង​ក្រោយ​ទៀត ​ជួនកាល​យឺតត្រូវ​លើកដល់​ទៅ៣រឺ​៤ម៉ោង​ ហើយភ្ញៀវ​ត្រូវអង្គុយ​ចាំយន្ដហោះ​ទាំងលំបាក​ ភ្ញៀវទាំង​អស់រអ៊ូ​និងសេវា​កម្ម​ដែលគ្មាន​ភាព​ច្បាស់លាស់​​នេះ ​។ ​តាមព័ត៌មាន​ដែលយើង​ទទួលបាន​គឺ ​វាជាការ​រៀបចំ​របស់យួន ​ព្រោះយួន​វាក៏​បើក​ក្រុមហ៊ុន​យន្ដហោះ​វាដែរ​ បើយើង​ទិញសំបុត្រ​ក្រុមហ៊ុន​យន្ដហោះ​យួនយើង​ក៏អាច​ជិះ​យន្តហោះ​ជាតិ​របស់​យើងបាន​ដែរ​ ប៉ុន្ដែសំបុត្រ​ដែលយើង​ទិញយន្ដ​ហោះជាតិ​​មិនអាច​ទៅជិះ​យន្តហោះ​យួនបាន​ទេ ​យួនវា​សុខចិត្ត​ខាត់​ហ៊ុនវា​៤៩ភាគរយ​នោះចុះ​ ដោយក្រុឡុក​អោយខ្ទេច​យន្ត​ហោះជាតិ​ខ្មែរ​ ដោយ​ធ្វើអោយ​យឺតហើយ​អ្នកដំណើរ​ត្រូវរង់​ចាំច្រើន​ម៉ោងទាំង​លំបាក​ ដល់យូរៗ​ទៅយន្ត​ហោះ​ជាតិខ្មែរ​និងខូច​ឈ្មោះលែង​មានអ្នក​ជិះទៀត​ហើយត្រូវ​ខ្ស័យធន​ រួចងាក​មកជិះ​យន្តហោះ​យួនម្ដង ​។ ​ដើម្បីដឹង​លំអិតជាង​នេះនូវ​រឿងរ៉ាវ​យន្តហោះ​របស់ជាតិ​យើងតាម​ការរៀបរាប់​ខាងលើ​អាចចូល​​ស្ដាប់វីដេអូ​សម្លេង​ក្នុង​វេបសាយ​ ៖​



Previous
Next Post »