loading...

មេរៀនជីវិត៖ ជួបឧបសគ្គ និងភាពស្មុគ្រស្មាញច្រើនក្នុងជីវិត? ត្រូវប្រកាន់ទស្សនៈបែបណាដើម្បីកុំអោយបញ្ហាជីវិតបំផ្លាញយើង ហើយប្រែវាជាភ្លើងដ៏ក្តៅសម្រាប់លុតដែកថែប?

ជួបឧបសគ្គ និងភាពស្មុគ្រស្មាញច្រើនក្នុងជីវិត? ត្រូវប្រកាន់ទស្សនៈបែបណាដើម្បីកុំអោយបញ្ហាជីវិតបំផ្លាញយើង ហើយប្រែវាជាភ្លើងដ៏ក្តៅសម្រាប់លុតដែកថែប?

កំណើតជាមនុស្ស​តែង​​ពើបប្រទះជាមួយបញ្ហារាប់ជំពូក​ តិចច្រើនទៅតាមស្ថានភាពផ្ទាល់​ខ្លួន​ សង្គម និងគ្រួសារ។ វាពិតជាសំណាងសម្រាប់មនុស្ស​ដែលបានកើតមកក្នុងសង្គមគ្រួសារដែលសុខសាន្ត មានឪពុកម្តាយដែលមានចំណេះដឹង និងទ្រព្យសម្បិត្តិ ដែលអាចអប់រំកូនចៅ និងផ្តល់នូវការមើលថែរគ្រប់ជ្រុងជ្រោយ។ ហើយវាពិតជារឿងដ៏អភ័ព្វដែលបានកើតមកក្នុងសង្គមគ្រួសារដែលបាក់បែក ក្រីក្រ ដែលមិនអាចអប់រំ និងផ្តល់ភាពកក់ក្តៅដល់កូន។ មានមនុស្សមិនតិចទេដែលបានកើតមករងទុក្ខតាំងតែពីតូច មានឪពុកម្តាយដែលខ្វះចំណេះដឹង ក្រីក្រ​​ ជួនកាលម្តាយឪពុកលែងលះគ្នា ស្លាប់ចោល​ ឬបោះបងចោលតាំងពីតូច។ ជវិតក្មេងបែបនេះពិតជាអភ័ព្វណាស់បើប្រៀបទៅហ្នឹងក្មេងដែលកើតក្នុងគ្រួសារដែលសុខសាន្ត មានទ្រព្យធន និងចំណេះដឹង។ ក្មេងអភ័ព្វទាំងនោះត្រូវរៀនរស់ និងតស៊ូចិញ្ចឹមជីវិតខ្លួន ជួនកាលត្រូវរ៉ាប់រងចិញ្ចឹមម្តាយឈឺ យាយជោរា និងប្អូនតូចៗ តាំងពីក្មេងមក។ គេមិនដែលបានភ្លក់សោះឡើយនូវរស់ជាតិភាពកក់ក្តៅក្នុងជីវិត ផ្ទុយទៅវិញគេបែជាត្រូវដើរកាត់ព្យុះភ្លៀង កំដៅរងារតែម្នាក់អែងគ្មានកោះត្រើយ ប្រៀបដូចជាកូនចាបអត់រោមត្រូវធ្លាក់ពីលើសម្បុកដែលមានសង្ឃឹមតិចណាស់ថាអាចការពារខ្លួន និងវិវឌ្ឍន៍ខ្លួនទៅជាចាបពេញលេញបាន។​ តើកូនចាបអត់រោមដែលត្រូវធ្លាក់ពីសម្បុក គួរធ្វើយ៉ាងណាទើបអាចគេចផុតពីគ្រោះថ្នាក់ និងក្លាយខ្លួនជាសត្វឥន្ទ្រីបាន? មនុស្សដែលមានបញ្ហជោគជាំក្នុងជីវិតត្រូវប្រកាន់ទស្សនៈយ៉ាងណាទើបអាចងើបក្បាលហើយដើរទៅមុខទៀតបាន? តើឧបសគ្គពិតជាអាចបំផ្លាញជីវិតយើងបាន ឬយើងជាអ្នកអនុញ្ញាត្តិអោយវាបំផ្លាញយើង? តើអ្នកជាមនុស្សតែម្នាក់លើលោកដែលជួបបញ្ហាឬ? ហើយតើបញ្ហារបស់អ្នកពិតជាជាងគេលើលោកនេះមែនទេ? ចម្លើយនៃសំនួរទាំងនេះមាននៅក្នុងវីដេអូរសម្លេងសន្ទារវាងវាគ្មិនដោះស្រាយបញ្ហាជីវិត និងបុរសម្នាក់ ខាងក្រោមនេះ៖



Previous
Next Post »
loading...