តើមនុស្សប្រុសព្រោះមិនចង់ឲ្យមនុស្សស្រីខ្លួនស្រលាញ់ត្រូវពិបាកក៏រុញនាងឲ្យចេញត្រឹមត្រូវទេ?

ពេលនេះ​វាលគ្មិន​ដោះស្រាយ​វិបត្តិស្នេហា​ និងដោះស្រាយ​ចំពោះសំនួរ​របស់​បុរសម្នាក់​ ដែលសួរទៅ​កាន់វាលគ្មិន​ថា ​៖​ ខ្ញុំព្រោះតែមិនចង់​ឲ្យមនុស្សស្រី​ដែល​ខ្ញុំស្រលាញ់​រស់នៅលំបាក​ជាមួយខ្ញុំ ​ខ្ញុំក៏សុខចិត្ត​ដេញនាង​ចេញពីខ្ញុំ​ តើខ្ញុំខុសរឺ​ត្រូវ​ ?​ ខ្ញុំចង់បញ្ចេញ​យោបល់​ខ្ញុំបន្តិចដែរ​ចំពោះរឿងនេះ​ ខ្ញុំសូមសួរ​ទៅកាន់ប្រុស​នោះវិញថា ​អ្នកព្រោះ​តែខ្លាចនាង​រស់នៅ​លំបាកជា​មួយអ្នក​ អ្នកក៏សុខ​ចិត្តធ្វើបាប់​ចិត្តរបស់នាង​ដើម្បីរុញនាង​ឲ្យចេញ​ពីអ្នក​ ដោយអ្នកគិត​ថានាងនិងមាន​ក្ដី​សុខជាងពេល​ដែលនាង​នៅជាមួយអ្នក​ ចុះអ្នកមាន​ធ្លាប់គិតដល់​ចិត្តរបស់នាង​ទេ ​តើអ្វីជាក្ដីសុខ​របស់នាង​ដែលនាង​ចង់បាននោះ​ ?​ រឺក៏អ្នកគិត​តែចិត្តខ្លួនឯង​ដោយមិន​ស្វែងយល់​ពីចិត្តរបស់នាង​ទេ​ ?​ បើក្ដីសុខ​របស់នាង​គឺរួមរស់នៅ​ជាមួយអ្នក​តើអ្នកគិត​យ៉ាងម៉េចវិញ​ ?​ អ្នកគិតតែចិត្ត​ខ្លួនឯងទេ​ អ្នកអាត្មា​និយម​ណាស់​ អ្នកមិនបាន​ស្វែងយល់​ចិត្តនាងទេ​ ។ ​បើនាងព្រម​ចេញដោយ​ខ្លួនឯង​ព្រោះនាង​ខ្លាចពិបាក​វាមិនអីទេ​ តែនេះនាង​សុខចិត្ត​រស់នៅ​ជាមួយអ្នក​ តែអ្នកបែ​ជាដេញ​នាងចេញ​ទៅវិញ ​អ្នកដឹងទេបើ​នាងនៅ​ជាមួយអ្នក​ នាងអាច​ឈឺចាប់តែ​នាងមាន​អ្នកបេះដូង​នាងនិងកក់​ក្ដៅព្រោះ​បានតស៊ូ​លំបាកជា​មួយប្រុសដែល​នាងស្រលាញ់​ តែបើអ្នកដេញ​នាងចេញនាង​ឈឺចាប់ជាង​ពេលនៅ​ជាមួយអ្នក​រាប់ពាន់​ដងហើយជីវិត​របស់នាង​និងរស់នៅដោយ​ការឈឺចាប់​រហូតនិង​ឯកកោ​បំផុត ​។ ​ចង់ដឹងសាច់​រឿងលំអិតនៃ​ការបកស្រាយ​របស់វាគ្មិន​ដោះស្រាយ​វិបត្តិ​ស្នេហារបស់​យើងអាច​ចូលស្ដាប់​វីដេអូសម្លេង​ក្នុងវេបសាយ​នេះ​ ៖​

Previous
Next Post »