ខលចូលរួចថាស្រលាញ់នាងតែនាងក្រីក្រគ្រួសារមិនពេញចិត្តចង់ឲ្យយកអ្នកមានដូចគ្នា

នេះគឺ​ជាវីដេអូ​សម្លេង​ដែលបុរស​ម្នាក់ខល​ចូលកម្មវិធី​ដោះ​ស្រាយ​វិបត្តិស្នេហា​ ។ ​គាត់ខល​ចូលដោយ​និយាយថា ​ខ្លួនអាណិត​ស្រលាញ់​នារីម្នាក់​ ប៉ុន្ដែគ្រួសារ​នាងក្រីក្រ ​ហើយគ្រួសារ​ខ្លួនមិន​ពេញចិត្ត​ រួចក៏​ចង់​ផ្សំផ្គុំ​ខ្លួនអោយ​រៀបការ​ជាមួយ​គ្រួសារនារី​ផ្សេងដែល​មានជីវភាព​ប្រហែលគ្នា ​តើអោយ​ខ្ញុំត្រូវ​ដោះស្រាយ​យ៉ាង​ណាលោក​ពូវាគ្មិន​ ? ​នេះជា​សំនួរដែល​បុរសម្នាក់​នោះសួរ​ទៅកាន់​វាគ្មិនយើង​ ។​​

វាគ្មិន​និយាយ​ថា​ ៖​ ជាមនុស្ស​ដែល​មនុស្ស​ស្រីអាច​ផ្អែកវាសនា​បាន​ ត្រូវតែជា​មនុស្ស​មានជំហរ ​ចំពោះមនុស្ស​ស្រីស្ទើរ​តែថា​មនុស្ស​មួយគ្រួសារ​របស់ប្ដីនាង​មិនពេញ​ចិត្តនាង​ក៏ដោយ​អោយតែ​ប្ដីនាង​មានជំហរ​គឺគ្រប់​គ្រាន់​សម្រាប់នាង​ហើយ​ ព្រោះថា​ស្រលាញ់​មនុស្សម្នាក់​មិនអាច​តំរូវថា​ក្នុងគ្រួសារ​មួយហ្នឹង​ត្រូវតែ​ជាមនុស្ស​ដែល​ពេញចិត្ត​យើងនោះ​ទេ​ តែបើ​វាបានគ្រួសារ​គេស្រលាញ់​ពេញចិត្ត​យើងចាត់​ទុកថា​ជា​ភ័ព្ធសំណាង​ហើយ​ ប៉ុន្តែ​លក្ខណ​មួយជា​លក្ខណ​ចាំបាច់​គឺ​ថាមនុស្ស​ប្រុសដែល​ស្រលាញ់​យើងមាន​ជំហរ​ត្រឹមត្រូវ​លើយើង​ តែប៉ុណ្ណឹង​គឺវា​គ្រាប់​គ្រាន់​ហើយ​ តែឧទារណ៏​ថាវា​បានដល់​ឪពុក​ម្ដាយ​បងប្អូន​គេក៏​ជារឿង​ភ័ព្ធ​សំណាង​ទៅ​ តែបើ​មិនដល់​ថ្នាក់ហ្នឹង​ទេសុំ​តែប្រុស​មួយមាន​ជំហរបាន​ហើយ​.....​.............​....​.....​....​។​ ចង់ស្ដាប់​ការបក​ស្រាយ​ពេញ​របស់វាគ្មិន​អាចចូល​ស្ដាប់​​វីដេអូ​សម្លេង​ក្នុង​វេបសាយ​ ៖​Previous
Next Post »