loading...

គ្មានអ្នកណាមួយអាចជួយបុគ្គលដែលមិនចេះជួយខ្លួនឯងទេសូម្បីតែម្នាក់ក៏ដោយ

គ្មានអ្នក​ណាមួយ​អាចជួយ​ពូជសាសន៏​មួយបាន​ទេបើ​ពូជសាសន៏​នោះមិន​ចេះ​ជួយខ្លួន​ឯងនោះ ​។​ វាជារឿងពិត​ ហើយក៏​ជាច្បាប់​ធម្មជាតិ​ដែរ​ ដែលថា​គ្មាន​នណា​ម្នាក់​អាចជួយ​យើងបាន​ទេបើ​យើងមិន​ព្រមជួយ​ខ្លួនឯង ​ដូចគ្នា​ដែរក្នុង​ប្រទេសមួយ​ គ្មានអ្នក​ណាម្នាក់​អាចជួយ​ប្រទេស​របស់បង​ប្អូនបាន​ទេ ​បើបងប្អូន​មិនព្រម​ងើបឡើង​ចូលរួម​ជួយទាំង​អស់គ្នា​នោះ ​។ ​គ្រប់ប្រទេស​ទាំងអស់​នៅក្នុង​ពិភពលោក​ ប្រទេសដែល​រីកចំរើន​ទៅបាន​គឺអាស្រ័យ​លើចំនេះ​ដឹងជា​មូលដ្ឋាន​របស់ពលរដ្ឋ​ក្នុងប្រទេស​នោះ ​បើប្រជាពលរដ្ឋ​នៃ​ប្រទេស​មួយគ្មាន​ចំនេះដឹង​ល្ងង់ខ្លៅ​មិនចូល​រួម​ខ្វលខ្វាយ​ពីរឿង​ប្រទេសជាតិ​ នោះប្រទេស​ក៏មិន​រីកចំរើន​ដែរ ​។​ ដូចច្នោះ​ហើយពលរដ្ឋ​ដែរជា​ពល​សំរាប់​អភិវឌ្ឃ​ប្រទេសមួយ​ដាច់ខាត់​ត្រូវបំពេញ​តួនាទី​របស់ខ្លួន​ជាពលរដ្ឋ​ក្នុងការ​អភិវឌ្ឍ​សង្គមជាតិ​ទើបប្រទេស​ជាតិ​រីកចំរើន​ ហើយបើ​ពលរដ្ឋ​មិន​ខ្វល់ខ្វាយ​ចូលរួម​ក្នុងកិច្ច​ការ​អភិវឌ្ឍ​ប្រទេសទេ ​នោះ​ប្រទេសជាតិ​ក៏មិន​រីកចំរើន​ដែរ​ ។ ​ប្រទេស​អាមេរិច​ សាំងហ្គាពួ​ អ៊ីស្រាអែល​ និង​ប្រទេស​ដែល​រីកចំរើន​ខ្លាំងទាំង​អស់​លើលោក​ គឺពលរដ្ឋ​របស់​គេតែងតែ​ចូលរួម​យ៉ាង​សកម្ម​ក្នុងកិច្ចការ​អភិវឌ្ឍ​ប្រទេស​ ចំនែកប្រទេស​ក្រីក្រ​ទាំងអស់​ក្នុងនោះរួម​មាន​ប្រទេសកម្ពុជា​យើងផង​ដែរ​ ដោយ​សារពលរដ្ឋ​ល្ងិតល្ងង់​គ្មាន​ចំនេះដឹង​គិត​តែពី​ផលប្រយោជន៏​របស់ខ្លួន​ម្នាក់​ដល់ថ្នាក់​ពេលខ្លះ​ដើម្បីតែ​ផល​ប្រយោជន៏​ផ្ទាល់​ខ្លួន​បន្តិចបន្ដួច​ព្រោះតែ​ភាពល្ងង់ខ្លៅ​ហ៊ានធ្វើ​រឿងដែល​បំផ្លាញ់​ជាតិ​ទៀតផង​ អញ្ជឹង​ហើយទើប​ប្រទេស​របស់យើង​ក្រីក្រ​រស់នៅ​វេទនាមិន​រីកចំរើន​នោះ ​។​ ដើម្បីស្វែង​យល់លំអិត​ពីបញ្ហា​ទាំងនោះ​សូមស្ដាប់​ការបក​ស្រាយពី​វាគ្មិន​យើង​ក្នុងវីដេអូ​សម្លេង​នេះ ​៖​


Previous
Next Post »
loading...