loading...

អតីតមន្រ្តីជើងចាស់គណបក្សសមរង្ស៊ីថា៖ សមរង្ស៊ីជាស្លឹកឈើដែលជ្រុះមិនឆ្ងាយពីគល់


ជាអតីតមន្រ្តីគណ្សបក្សសមរង្ស៊ី និងជាកូនសិស្សរបស់ម្តាយសមរង្ស៊ី អ៊ុំពឹងសយ បើកបង្ហាញពីរឿងពិតរបស់សមរង្ស៊ី និងនិយាយថា៖ ខ្ញុំមិនចង់ប្រើពាក្យថាស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ទេ!



លោកយាយ និងលោកតា ពឹងសយ ពួកគាត់ស្រលាញ់ជាតិយ៉ាងពិតប្រាកដ។ ជីវិតរបស់ពួកគាត់កើតមកគឺលះបង់ដើម្បីជាតិ។ ពួកគាត់ទាំងពីរនាក់ជាប្ដីប្រពន្ធ តែងបានរួមដៃគ្នាគ្រប់ពេលវេលាគ្រប់ការលះទេសដើម្បីជួយជាតិ។ លោកយាយពឹងសយគាត់ធ្លាប់ជាកូនសិស្សម្ដាយរបស់សមរង្ស៊ី ចំណែកឯលោកតាគាត់ធ្លាប់ធ្វើការងារនយោបាយជាមួយឪពុកសមរង្ស៊ី ដូចច្នោះពួកគាត់ស្គាល់ចរិតម្ដាយ និងឪពុកសរង្ស៊ីច្បាស់ណាស់។ ដោយគាត់ប្រើពាក្យថា៖ ខ្ញុំមិនចង់ប្រើពាក្យថាស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ទេ ទើបខ្ញុំចូលរួមជាមួយគណបក្សសមរង្ស៊ី។ លោកតាពឹងសយគាត់ជាអ្នកនយោបាយ រឺអាចនិយាយថាចូលប្រលូកនឹងនយោបាយដើម្បីជួយប្រទេស តាំងពីគាត់មិនទាន់ស្គាល់លោកយាយម្លេះ។ រហូតដល់គាត់ស្គាល់លោកយាយរៀបការជាមួយលោកយាយ ក៏គាត់នៅតែបន្ដសកម្មភាពធ្វើនយោបាយដើម្បីជួយប្រទេសដដែល ហើយគាត់ថែមទាំងពន្យល់លោកយាយអោយយល់ ហើយចូលរួមធ្វើនយោបាយជាមួយគាត់ទៀតផង។ គាត់ទាំងពីសុទ្ធតែជាសាស្រ្តាចារ្យ ដោយលោកយាយមានអាយុ៨២ឆ្នាំហើយ ចំនែកលោកតាមគាត់បានស្លាប់ហើយ។ ដោយជីវិតរបស់លោកតាពឹងសយ ១ជីវិតរបស់គាត់សឹងតែរស់នៅក្នុងគុកគ្រប់ពេលទៅហើយ គឺគ្រប់សម័យកាលនៃប្រទេសកម្ពុជាដែលគាត់ឆ្លងកាត់ គាត់តែងតែត្រូវគេចាប់ដាក់គុករហូត ព្រោះគាត់គឺជាអ្នកនយោបាយជើងចាស់ អញ្ជឹងហើយគេតាមស៊ើបគាត់គ្រប់ពេល អោយតែគាត់បង្កើត រឺចូលរួមធ្វើចលនានយោបាយណាមួយដើម្បីជួយប្រទេសគឺគេតែងតែចាប់គាត់ដាក់គុក។ ប៉ុន្ដែគាត់មិនដែលទុកពេលវេលាទំនេរចោលទេ អោយតែគាត់មានពេលមានឳកាស គឺគាត់ចូលរួមធ្វើនយោបាយដើម្បីជួយប្រទេសមិនខាន។ និយាយរួមជីវិតរបស់គាត់គឺជាអ្នកនយោបាយស្រលាញ់ជាតិពិតប្រាកដគ្រប់ពេល។​  មានពេលមួយនោះលោកយាយពឹងសយនិយាយថា គាត់ទើបតែរៀបការជាមួយលោកតាបាន៣ថ្ងៃប៉ុណ្ណោះ គេក៏មកចាប់លោកតាដាក់គុកដែលធ្វើអោយលោកយាយបែកពីលោកតារៀបឆ្នាំ។
ចង់ដឹងព័ត៌មានលំអិតអាចចូលស្ដាប់វីដេអូសម្លេងក្នុងវេបសាយនេះ៖ 

Previous
Next Post »
loading...