ហ៊ុនសែនកំពុងលេងល្បែងគ្រោះថ្នាក់ចង់ឡើងកៅអីបន្តិចមុនពេលខ្លួនចុះចេញពីតំណែង

នេះជា​វីដេអូសម្លេង​វិភាគអំពី​បច្ចុប្បន្ន​ភាពរបស់​ប្រទេសកម្ពុជា ​ដែលវិភាគអំពី​ស្ថានការ​នយោបាយ​របស់ប្រទេស​សព្វថ្ងៃ​ ទាក់ទង់​និងស្ថានភាព​នយោបាយ​ដែលកំពុងតែ​កើតឡើង​ក្នុងប្រទេស​ថ្មីៗនេះ​ វិភាគដោយ​អ្នកវិភាគល្បី​ឈ្មោះក្នុង​ប្រទេស ​មានហេតុផលសមរម្យ​អាចទទួលយក​ទៅវិភាគ​គិតត្រិះរិះពិចារណា​បាន​ ដែលវាត្រូវ​និងរូបភាព​ស្ថានភាព​នយោបាយ​ប្រទេសនា​ពេលបច្ចុប្បន្ន​នេះ ​ការវិភាគ​របស់អ្នកវិភាគ​ក្នុងវីដេអូសម្លេង​នេះ​ ពិតជាមាន​ជំរៅនិងក្បោះក្បាល​ល្អ​ដែលអាច​អោយយើងស្ដាប់​ទៅយល់បាន​ ហើយស្វែងយល់​ដឹងពិតពីស្ថានភាព​នយោបាយ​នៅពេលនេះ​ ។ ​បើតាមការវិភាគ​ក្នុងវីដេអូសម្លេង​នេះបញ្ជាក់ថា ​សម្តេចហ៊ុនសែន​ កំពុងតែលេង​ល្បែងដ៏គ្រោះ​ថ្នាក់បំផុតមួយ​ គឺគាត់ចង់អោយការ​បោះឆ្នោតអាណាត្តិ​នេះឡើងចំនួន​កៅអីសិន(ទោះឡើងតិចរឺច្រើនក៏ដោយអោយតែឡើង)​ ទើប​គាត់​រៀប​ចំ​ខ្លួនចុះចេញពី​តំណែង​នាយករដ្ឋមន្ត្រី​ ដើម្បីកុំអោយ​គាត់ខូចកិត្តិយស​បាក់មុខបាក់មាត់​ ដែលគាត់ធ្លាប់អួត​ថានៅកម្ពុជានេះ​គ្មានអ្នកណាធ្វើ​នយោបាយ​ឈ្នះគាត់ឡើយ ​អញ្ជឹងហើយទើប​អាណាត្តិនេះ​គាត់ខំធ្វើ​គ្រប់បែបយ៉ាង​គ្រប់រូបភាព​ដើម្បីយក​ចិត្តរាស្ត្របោះឆ្នោត​អោយគាត់ ​ដូចជាគាត់​ខំចុះទៅ​កាន់មូលដ្ឋាន​ដើម្បីជួប​ប្រជាពលរដ្ឋ​​ រាល់អ្វីៗដែល​ពលរដ្ឋស្នើរសុំ​នៅ​អាណាត្តិនេះ​គាត់តែងតែ​យកចិត្តទុក​ដាក់បំពេញ​អោយជានិច្ច​ រួមទាំងដក់​​រដ្ឋមន្ត្រី​មួយចំនួន​ដើម្បីផ្គាប់ចិត្តពលរដ្ឋ​ទៀតផង​ នេះសរបញ្ជាក់​អោយយើង​ឃើញថា​គាត់កំពុងតែ​ប្រឹងយកចិត្តរាស្រ្ត​ដើម្បីអោយកើន​សម្លេងឆ្នោត(កើនកៅអី)​នៅ​អាណាត្តិនេះ​ហើយ ​។​ ហើយអ្វីដែលយើង​និយាយថា​គ្រោះថ្នាក់នោះ​គឺ ​តាម​ស្ថានភាព​នយោបាយ​ប្រទេសនាពេល​បច្ចុប្បន្ន​យើងឃើញថា​ ស្ថានភាពដែល​គណបក្សប្រជាជន​មិនត្រឹមតែ​មិនឡើងកៅអីទេ ​តែបែជាអាចបាត់បង់​កៅអីនោះ ​គឺអាចកើត​ឡើងគ្រប់ពេល​ ចុះប្រសិនបើ​ជា​គណបក្សប្រជាជន​មិនឡើងកៅអីតែ​បែជាបាត់បង់​កៅអីវិញតើពេលនោះ​ស្ថានភាពអ្វី​និងកើតឡើង​បើ​សម្ដេចហ៊ុនសែន​ជាប់និងគាត់ចង់​បានកិត្តិយស​អញ្ជឹងនោះ​ ? ​ចង់ស្ដាប់និងដឹង​ការវិភាគ​ពិតជាក់ស្ដែង​អាចចូលស្ដាប់​វីដេអូសម្លេង​ក្នុងវេបសាយ​ ៖


Previous
Next Post »