loading...

Being born as Human is not difficult, but how to be a human is the matter! - កើតមកជាមនុស្សជារឿងងាយស្រួលតែការធ្វើខ្លួនអោយក្លាយជាមនុស្សជារឿងពិបាក


Being born as Human is not difficult, but how to be a human is the matter! កើតមកជាមនុស្សជារឿងងាយស្រួលតែការធ្វើខ្លួនអោយក្លាយជាមនុស្សជារឿងពិបាក


ការកើតមកជាមនុស្សជារឿងងាយស្រួលណាស់ តែការធ្វើខ្លួនអោយក្លាយជាមនុស្សពិតប្រាកដគឺជារឿងពិបាកបំផុត ព្រោះមនុស្សភាគច្រើនមិនទាំងដឹងខ្លួនថា ខ្លួនកំពុងតែគ្មានភាពជាមនុស្សឡើយ។ ដែលហៅថាមនុស្ស គឺត្រូវមានការចេះគិតពិចារណា ចេះដឹងខុសត្រូវ ដឹងល្អដឹងអាក្រក់ ដឹងអ្វីគួរធ្វើអ្វីមិនគួរធ្វើ តែចំនែកមនុស្សបច្ចុប្បន្នភាគច្រើន គឺមានខ្លួនជាមនុស្ស ចំនែកធាត់ពិតពួកគេមិនបានធ្វើខ្លួនឲ្យក្លាយជាមនុស្សទេ។ ហើយមូលហេតុចំបងបំផុតដែលធ្វើអោយពួកគេបាត់បងភាពជាមនុស្សនោះ គឺពួកគេជាមនុស្សគិតតែពីផលប្រយោជន៏ផ្ទាល់ខ្លួន អ្នកណាងាប់អីក៏ងាប់ទៅឲ្យតែខ្លួនរស់ស្រួល បំផ្លាញអ្នកដ៏ទៃដើម្បីប្រយោជន៏ខ្លួន រហូតដល់ពេលខ្លះហ៊ានសម្លាប់មនុស្សទៀតផងដើម្បីតែប្រយោជន៏ខ្លួនឯង ដែលវាជាទង្វើររបស់សត្វតិរច្ឆានសុទ្ធសាធ ព្រោះមានតែសត្វតិរច្ឆានទេ ដែលវាមិនចេះគិតអ្វីទាំងអស់ ដឹងតែសប្បាយ ទោះសម្លាប់គ្នាវាក៏ដោយអោយតែវារស់គឺវាសម្លាប់ភ្លាម។ មូលហេតុចំបងសំខាន់មួយទៀតដែលធ្វើអោយមនុស្សបាត់បង់ភាពជាមនុស្សនោះ គឺការមិនបើកត្រចៀក បើកបេះដូង(បើចិត្ត) បើកភ្នែកដើម្បីទទួលយកចំនេះដឹងថ្មីៗយកទៅគិតត្រិះរិះពិចារណា។ ការស្ដាប់ការមើលនេះគឺជាប្រភពទិន្នន័យសំខាន់សម្រាប់បញ្ជូលទៅក្នុងខ្លួនមនុស្សអោយមនុស្សក្លាយជាមនុស្សមានចំនេះដឹងចេះគិតពិចារណា ចុះបើបងប្អូនមិនសូវចូលចិត្តស្ដាប់ការពន្យល់ពីចំនេះដឹងផ្សេង(មេរៀនជីវិត,ទស្សនះ.....) ការមើលនៅរបស់ដែលល្អមានប្រយោជន៏ ហើយផ្ទុយមកវិញបងប្អូនគិតតែពីស្ដាប់ចម្រៀងមើលរឿងថៃមើលចម្រៀង សួរថាតើធ្វើយ៉ាងម៉េចទើបចំនេះដឹងទិន្នន័យល្អៗដែលធ្វើអោយបងប្អូនក្លាយជាមនុស្សនោះចូលក្នុងខ្លួនខួរក្បាលរបស់បងប្អូនទៅ ? ដើម្បីក្លាយជាមនុស្សបងប្អូនត្រូវតែប្រឹងប្រមូលទិន្នន័យដែលជាប្រភពចំនេះដឹងចូលក្នុងខ្លួនអោយច្រើន តាមរយះការស្ដាប់សម្លេងដែលពន្យល់អប់រំយើងពីបញ្ហាផ្សេងៗជុំវិញជីវិតរបស់យើងជាមនុស្ស មើលនៅរបស់ល្អៗដែលមានប្រយោជន៏ជាចំនេះដឹងសម្រាប់បងប្អូនផ្ទាល់ ។ ហើយប្រទេសមួយខ្លាំងរឺខ្សោយជាងប្រទេសមួយក៏អាស្រ័យលើទិន្នន័យចំនេះដឹងដែលពលរដ្ឋម្នាក់ៗបញ្ជូលក្នុងខួររបស់ពួកគេនោះឯង។ 

Previous
Next Post »
loading...